ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចំនួន​៣​នាក់ត្រូវ​តុលាការខេត្ត​ព្រៃវែង កោះហៅ​ឲ្យ​ចូល​បំភ្លឺក្នុង​រឿង​ទំនាស់​ដី​ផ្លូវ​សាធារណៈ

2 ថ្ងៃ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង បាន​កោះហៅ​អាជ្ញាធរ​ចំនួន​៣​នាក់ រួម​មាន អតីត​មេ​ភូមិ អនុ​ភូមិ និង​អតីត​មេឃុំ ឲ្យ​ចូល​បំភ្លឺ នៅ​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា ​​នេះ តាម​បណ្តឹង​របស់​ឈ្មោះ លឹ​ម គួ​ង និង​ប្រពន្ធ​ឈ្មោះ តិច ចាន់​សុភា ដែល​ចោទប្រកាន់​ពី​បទ ​«​ញុះញង់​ឱ្យ​មានការ​រើស​អើ​ស និង​អំពើ​ញុះញង់​ប្រព្រឹត្ត​តាម​ផ្លូវ​សារព័ត៌មាន​»​ ។

យោង​តាម​ដីកា​ដែល​ចេញ​ដោយ​លោក​ព្រះរាជអាជ្ញា​រង តាន់ ប៊ុ​ន​លី បង្ហាញ​ថា  អាជ្ញាធរ​ទាំង​៣​នាក់​នេះ រួម​មាន​លោក ហេង សៅ  អាយុ​៦៤​ឆ្នាំ​ ជា​អតីត​មេ​ភូមិ​ធ្នុង ​។ លោកស្រី ផេង ធី អាយុ​៥២​ឆ្នាំ ជា​អនុ​ភូមិ​ធ្នុង និង​លោក អុ​ប ស៊ា​ត អាយុ​៦៨ អតីត​មេឃុំ​
ជា​ខ្លា​ង ។

ការ​ប្តឹង​នេះ គឺ​ដោយសារ​តែ​អតីត​អាជ្ញាធរទាំង​៣​រូប​នេះ តំណាង​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ-​ឃុំ​របស់​ខ្លួន​បាន​ព្យាយាម​ទាមទារ​ឱ្យ​ទុក​ផ្លូវ ដើម្បី​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ និង​ដឹក​កសិផល​ផ្សេង​ៗ តែ​មានការ​ជំទាស់​ពី​ដើមបណ្តឹង​ទាំង​២​នាក់​ប្តី​ប្រពន្ធ បើ​ទោះ​បីជា​ផ្លូវ​គឺជា​គម្រោង​អភិវឌ្ឍន៍​ក្នុង​ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​ក្តី​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក ​អាជ្ញាធរ​ស្រុក​ស្វាយ​អ​ន្ទ​រ ក៏​ធ្លាប់​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​ផ្លូវ​មាន​ទំនាស់ និង​ហៅ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ធ្វើការ​ដោះស្រាយ​ជា​ច្រើន​លើក​ផង​ដែរ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​ ។