ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ដំណើរការ​ផ្លូវ​ថ្មើរជើង​ចតុមុខ រយៈពេល​៥​ថ្ងៃ ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៦

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០២៦ និង​ចូលរួម ចំណែក​ថែរក្សា​ការពារ​ទំនៀមទម្លាប់​ប្រពៃណី វប្បធម៌​ជាតិ​ដ៏​ល្អ​ផូរផង់ ក៏​ដូច​ជា​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ផ្តល់​ភាព​សប្បាយ​រីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជា​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ដំណើរការ “​ផ្លូវ​ថ្មើរជើង​ចតុមុខ​រាជធានី​ភ្នំពេញ (Chaktomuk Walk Street)” រយៈពេល​ចំនួន ៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​វេលា​ម៉ោង ១៨:០០​នាទី ដល់​វេលា​ម៉ោង ២៣:០០​នាទី ក្នុង​នោះ មាន​រៀបចំ កម្មវិធី​សម្តែង​ទស្សនីយភាព​សិល្បៈ​វប្បធម៌​ជាតិ​ជា​ច្រើន​ទម្រង់ កម្មវិធី​កម្សាន្ត​សប្បាយ​ផ្សេង​ៗ ការ​ដាក់​តាំងពិព័រណ៍ ផលិតផល​ក្នុងស្រុក និង​លក់​ម្ហូបអាហារ​ជា​ច្រើន ។

ក្នុង​ន័យ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន សូម​អញ្ជើញ មក​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ​នៅ “​ផ្លូវ​ថ្មើរជើង​ចតុមុខ​រាជធានី​ភ្នំពេញ (Chaktomuk Walk Street)” ឱ្យ​បាន​ច្រើន​កុះករ ។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ចូលរួម ផ្សព្វផ្សាយ អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕