ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​​៥នាក់​​បន្ត​បន្ទាប់​គ្នា​ពាក់ព័ន្ធ​​ការ​ជួញដូរ​​គ្រឿងញៀ.ន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​​កាលពីថ្ងៃទី​​១៣ សីហា ​សមត្ថកិច្ច​​នៃ​អធិការដ្ឋាន​​នគរបាល​​ខណ្ឌសែនសុខ ​​បាន​​ឃាត់​ខ្លួន​​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​​​​ការ​ជួញ​​​ដូរគ្រឿង​​ញៀន នៅចំណុច​​​លើផ្លូវ​​​២០០៤ កែង​​៣៧១ ​ស្ថិត​ក្នុង​​​​ភូូមិត្រពាំង​​ឈូក សង្កាត់​​ទឹកថ្លា ​​ខណ្ឌ​សែនសុខ ។

យោងតាម​​​សម្តី​របស់លោកម៉ក់ ហុង ​អធិការ​​​នគរបាលខណ្ឌ​សែនសុខ ​បាន​ឱ្យ​ដឹង​ថា ​នៅវេលាម៉ោង​​១២​និង​​​៣០នាទី​​​ថ្ងៃត្រង់​ទី​​​១៣ សីហា ​​កម្លាំង​​ល្បាត​របស់​​អធិការដ្ឋាន​​នគរ​បាល​ខណ្ឌសែនសុខ​​កំពុងល្បាត​តាមដង​ផ្លូវ​ក៏ឃើញ​​​ និង​​សង្ស័យលើជន​ម្នាក់​កំពុង​ជិះ​ម៉ូតូ​​ម៉ាក​វី​វ៉ា ដែល​មានឈ្មោះ​​​​ជា សុវណ្ណ​​​ថៃ ក៏ហៅ​ឈប់ ហើយ​​​​​ឆែកឆេរ​ឃើញ​មាន​​​ម៉ាទឹក​កក​១កញ្ចប់​តូច ហើយ​​ក៏ឃាត់ខ្លួន​​​​យកមកធ្វើការ​​​សាកសួរ​នៅ​អធិ​ការ​​ដ្ឋាន​។ ​បន្ទាប់មក​​​ជន​នោះ​បានសារ​ភាព​ប្រាប់​​សមត្ថកិច្ច​​​ថា ​ទិញ​មក​​​​ពីមនុស្ស​​​២​នាក់​​ទៀត ឈ្មោះ​សុខ ដារា និង​​ឈ្មោះ​រស់ សុភ័ក្ត្រ ​ហើយ​​​សមត្ថ​កិច្ច​​​ក៏​ទៅ​ឃាត់​ខ្លួន​​​២នាក់​នោះទៀត ​​យក​មក​​​សាកសួរ​​​បន្ថែម រហូត​​បន្ត​​​ឃាត់ខ្លួន​​​ឈ្មោះ​
សុខ ​​ដារ័ត្ន និង​​ស្រីម្នាក់​ទៀត​​ឈ្មោះ​​​កែ ស្រីពេជ្រ​​បន្ថែម​ទៀត​​​ដែលពាក់ព័ន្ធ​។

បច្ចុប្ប​ន្ន​​​ជនទាំង​​​៥​នាក់ និង​វត្ថុតាង​​កំពុងឃាត់ខ្លួន​​ និងរក្សាទុក​នៅអធិការដ្ឋាន​​​នគរ​បាល​ខណ្ឌសែនសុខ ​​ដើម្បីចាត់​ការ​​​តាម​​នីតិវិធី​​​ច្បាប់​។ ​គួរបញ្ជាក់​​ផងដែរ​ថា ជនល្មើសតាំង​​៥នាក់​នោះ​គឺ​​កម្លាំង​សមត្ថកិច្ច​​​ឃាត់​​ខ្លួន​នៅ​កន្លែង​​ផ្សេង​គ្នា ហើយ​ដក​ហូត​បាន​វត្ថុតាង​​គឺ​​ម៉ាទឹក​កក​ចំនួន​​​​៩ថង់​តូច ហើយ​និង​ម៉ូតូ​២គ្រឿង៕