រាជធានីភ្នំពេញ ៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបដល់ប្រតិភូសមាជិករដ្ឋសភាអូស្ត្រាលី អំពី ពីស្ថានភាព ដែលពលរដ្ឋខ្មែរប្រមាណ២ម៉ឺននាក់ កំពុងរស់នៅក្នុងលំនៅដ្ឋានបណ្តោះអាសន្ន ដោយសារមិនអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន ក្រោយពីភាគីថៃ បានរំលោភបំពានលើអធិបតេយ្យកម្ពុជា ទោះបីមានកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពយ៉ាងណាក្តី និងបាននឹងកំពុងកាន់កា ប់តំបន់ទាំងនោះដោយខុសច្បាប់ ។
សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា កម្ពុជាគោរពច្បាប់អន្តរជាតិ ស្រលាញ់សន្តិភាព និងព្យាយាមដោះស្រាយជម្លោះដោយសន្តិវិធី។ សម្រាប់ព្រំដែនគោក កម្ពុជាទាមទារឱ្យភាគីថៃ គោរពផែនទីផ្លូវការរវាងប្រទេសទាំងពីរ ដែលទទួលស្គាល់ជាអន្តរជាតិ។ កម្ពុជាមិនអាចទទួលយកបានឡើយ នូវការកំណត់ព្រំដែនដោយកម្លាំង និងដោយឯកតោភាគីបានឡើយ ។
ការលើកឡើងរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Louise Miller-Fort សមាជិកសភាសហព័ន្ធ, តំណាង រាស្ត្រមណ្ឌល Boothby និងជាប្រធានគណៈកម្មការគោលនយោ បាយសង្គម និងកិច្ចការច្បាប់ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៧ ដែលរដ្ឋសភាប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជា ក់ថា៖ “កម្ពុជាស្នើភាគីថៃគោរពច្បាប់ គោរពកិច្ចព្រមព្រៀង ព្រមទាំងដោះ ស្រាយបញ្ហាដោយយន្តការទ្វេភាគី ដែលមានស្រាប់។ ចំពោះដែនសមុទ្រត្រួតស៊ីគ្នា ភាគីទាំងពីរកំពុងដោះស្រា យតាមអនុសញ្ញាអង្គការសហប្រ ជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)” ។
សម្តេចប្រធានលើកឡើងថា កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងជំនាញដ៏ប៉ិនប្រសប់របស់អូស្ត្រាលី ក្នុងការអនុវត្តអនុសញ្ញា UNCLOS រួមទាំងអភិបាលកិច្ចដែនសមុទ្រ និងការកំណត់ព្រំដែនសមុទ្រ។ ជាក់ស្តែង លោកស្រី ខាទ្រីណា ឃូភើ (Katrina Cooper) ត្រូវបានតែងតាំងជាប្រធានគណៈកម្មការផ្សះផ្សាដោយបង្ខំ ដើម្បីដោះស្រាយវិវាទដែនសមុទ្ររវាងកម្ពុជា និងថៃ ។
នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានពិភាក្សាគ្នាដោយបើកចំហ និងផ្លាស់ប្តូរបទពិសោធន៍ការងាររដ្ឋសភា លទ្ធិប្រជាធិបតេយ្យ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជនយ៉ាងជិតស្និទ្ធ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងចំណងមិ ត្តភាពនៃប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាលំដាប់ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដោយឈរលើភាពស្មោះត្រង់ ជឿទុកចិត្ត និងការយោគយល់គ្នា ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។ ពលរដ្ឋកម្ពុជាមានក្តីស្រលាញ់ និងមានជំនឿទុកចិត្តលើប្រទេសអូស្ត្រាលី។ ជារៀងរាល់ឆ្នាំ យុវជនកម្ពុជាជាច្រើនបានចេញទៅសិក្សានៅប្រទេសអូស្ត្រាលី ទាំងក្នុងក្របខណ្ឌអាហា រូបករណ៍ និងការចំណាយថវិកាផ្ទាល់ខ្លួន។
ចំណែកលោកជំទាវ Louise Miller-Fort បានឯកភាពចំពោះប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅលើច្រើនវិស័យ រួមទាំងបញ្ហាសន្តិភាពផងដែរ។
លោកជំទាវ Louise Miller-Fort មានជំនឿមុតមាំថា ជម្លោះព្រំដែនកម្ពុជា-ថៃ នឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ ដោយសន្តិវិធី។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរ គុណដល់អូស្ត្រាលី ដែលបានចូលរួមស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតាំងពីដើមមក។ ជំនួយ និងការគាំទ្ររបស់អូស្ត្រាលីលើច្រើនវិស័យ ពិសេសវិស័យអប់រំ គឺជាផ្នែកសំខាន់ដែលមិនអាចកាត់ផ្តាច់បានពីការអភិវឌ្ឍនៅកម្ពុជាឡើយ។
សម្តេចបានអបអរសាទរចំពោះ ឯកឧ ត្តម មិលតុន ឌីក (Milton Dick) ប្រធានរដ្ឋសភាអូស្ត្រាលី ដែលបានជាប់ឆ្នោតជាប្រធានសហភាពអន្តរសភា (IPU) ក្នុងអាណត្តិថ្មីនេះ។
ឯកឧត្តម មិលតុន ឌីក ធ្លាប់បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលរៀបចំឡើងដោយព្រឹទ្ធសភាកម្ពុជា ដែលពិតជាបានបើកទំព័រថ្មីមួយសម្រាប់កិច្ចសហ ប្រតិបត្តិការរវាងសភាទាំងពីរ។ ជាមួយគ្នាសម្តេចរដ្ឋសភាធិបតីក៏ធ្លាប់បានបំពេញទស្សនកិច្ច និងសិក្សាស្វែងយល់ការងាររបស់រដ្ឋសភាអូស្ត្រាលីផងដែរ។
ក្នុងន័យនេះ សម្តេចបានស្នើឱ្យសភាប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិ បត្តិការជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅឡើង និងស្នើដល់រដ្ឋសភាអូស្ត្រាលីជួយជំរុញ និងទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀត៕





ចែករំលែកព័តមាននេះ