ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំអាល់កៃដាថ្មីថា​ ​អាមេរិកជា​​គោល​ដៅ​វាយប្រហារ

13 ឆ្នាំ មុន

មេដឹកនាំអាល់កៃដាថ្មី Ayman al-Zawahiri បានជម្រុញឱ្យ​ក្រុមមូស្លីមតម្រង់​គោល​ដៅ​វាយប្រហារ​លើសហរដ្ឋអាមេរិក​ និង​សងសឹកចំពោះការស្លា.ប់របស់អតីតមេដឹកនាំ
របស់ខ្លួន​អូសាម៉ាប៊ីនឡាដេន​។ ​នេះបើតាមក្រុម​ភ្នាក់ងារ​សម្ងាត់​ «SITE»។ SITE បានដកស្រង់​តាមវីដេអូនៃ​កិច្ច​ប្រជុំ​មួយថា មេដឹកនាំថ្មីរបស់អង្គការភេរវកម្ម​អាល់​កៃដា

មេដឹកនាំអាល់កៃដាថ្មី Ayman al-Zawahiri បានជម្រុញឱ្យ​ក្រុមមូស្លីមតម្រង់​គោល​ដៅ​វាយប្រហារ​លើសហរដ្ឋអាមេរិក​ និង​សងសឹកចំពោះការស្លាប់របស់អតីតមេដឹកនាំ
របស់ខ្លួន​អូសាម៉ាប៊ីនឡាដេន​។ ​នេះបើតាមក្រុម​ភ្នាក់ងារ​សម្ងាត់​ «SITE»។ SITE បានដកស្រង់​តាមវីដេអូនៃ​កិច្ច​ប្រជុំ​មួយថា មេដឹកនាំថ្មីរបស់អង្គការភេរវកម្ម​អាល់​កៃដា បានអំពាវនាវឱ្យ​អ្នកកាន់សាសនា​អ៊ិ​ស្លាម តាមប្រមាញ់សហរដ្ឋអាមេរិក ដោយសារបាន​សម្លាប់អូសាម៉ា។

លោក Zawahiri ​ថ្លែងក្នុង​ខ្សែ​វីដេអូ​១២​នាទីថា បង​ប្អូនអ៊ិស្លាម​​នៅ​គ្រប់​តំបន់ ​​ចូរ​តាម​ប្រមាញ់​អាមេរិក ដែលបានសម្លាប់​ Imam of the Mujahideen អូសាម៉ាប៊ីន​ឡាដេន ហើយ​ទម្លាក់សាកសពរបស់​​លោក​ចូល​សមុទ្រ ​រួច​​ចាប់​ខ្លួន​ភរិយានិងកូនប្រុសរបស់​លោក​​។

លោក Zawahiri ឡើងកាន់តំណែង​ជា​មេដឹក​នាំអាល់កៃដា បន្ទាប់ពីប៊ីន​ឡាដេន ​ត្រូវ​​សម្លាប់កាលពីថ្ងៃទី២ ឧសភា ដោយ​បានអំពាវ​នាវ​​ដល់​ជនកាន់សាសនាមូស្លីមធ្វើសង្គ្រាម​សាសនា​​ប្រើ​ប្រាស់យុទ្ធសាស្ត្រ ថ្មី ដែល​និយាយ​​សំដៅ​លើការកែ​ទំនាក់ទំនង។ ​គាត់​និយាយ​ថា ចលនាមូស្លីម​និងចលនា​ជីហាដ​គួរតែធ្វើ​សង្គ្រាម​សាសនាឱ្យបានខ្លាំងក្លា​បំផុតដូចសង្គ្រាមប្រើប្រាស់អាវុធ។

​លោក​ក៏បានអំពាវនាវឱ្យ​ប្រទេសអេហ្ស៊ីប​និងទុយនីស៊ីឱ្យ​ប្រតិបត្តិច្បាប់​អ៊ិ​ស្លាមជាមូលដ្ឋាន​គ្រិះនៃនីតិបញ្ញត្តិ​ ដែលពេលនេះប្រទេសទាំង​​២​នោះ​មានបាតុកម្មពេញប្រទេស។
ពេលនេះ​លោក​បានក្លាយជាមនុស្សដែល​សហ​រដ្ឋអាមេរិក​តាមរក​បំផុត។​ គាត់ធ្លាប់ជាប់​ពន្ធ​ធនាគារ៣ឆ្នាំក្នុងប្រទេសអេហ្ស៊ីប ដោយ​សារ​បង្កើតកងទ័ព និងធ្វើឃាតលោក​ប្រធានា​ធិបតីអេហ្ស៊ីប​លោក​​អាន​វ៉ា​​​​សាដាត ក្នុងឆ្នាំ​១៩៨១ ហើយនៅឆ្នាំ១៩៩៧ បានសម្លាប់អ្នក​ទេស​ចរនៅ​ក្នុងទីក្រុងLuxor។ គាត់ដូចជា អូសា ម៉ាប៊ីនឡា​ដេន​ដែរ បានលាក់ខ្លួន​ចាប់តាំង​ពី​សហ​រដ្ឋ​អាមេរិកប្រកាសសង្គ្រាមប្រឆាំងភេរវកម្ម​ក្រោយថ្ងៃទី​១១ កញ្ញា ឆ្នាំ២០០១៕​