ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​ធុង​ហ្គា​ស ឆេះ​រោង​ស្តុក​កម្ទេច​ក្រណាត់ ក្នុង​សិប្បកម្ម​ផលិត​ពុម្ព​កាំបិ.ត នៅស្រុកសំរោងទង

3 ថ្ងៃ មុន
  • ភ្នំពេញ

ខេត្តកំពង់ស្ពឺ​ ៖ រោង​ស្តុក​កម្ទេច​ក្រណាត់​មួយ​ខ្នង នៅ​ក្នុង​សិប្បកម្ម​ផលិត​ពុម្ព​កាំបិត ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ខណៈ​ដែល​ធ្លាយ​ធុង​ហ្គា​ស ក្លាយជា​អណ្តាតភ្លើង​ឆាបឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្មករ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​យក​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់ ទើប​រលត់​។

ករណី​ឆេះ​រោង​ស្តុក​កម្ទេច​ក្រណាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ក្នុង​សិប្បកម្ម យីហោ​( ហ្វៃ​តា ) ផលិត​ពុ​ម្ភ​កាំបិត ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​កម្ទេច​ក្រណាត់​ដាក់​ក្នុង​រោង​មាន​ទំហំ ៤​ម៉ែត្រ គុណ​នឹង​១២​ម៉ែត្រ​ អស់​ចំនួន​មួយ​ខ្នង រង​ការ​ខូចខាត​ឆេះ​អស់ទាំង​ស្រុង​តែ​ម្តង​។ រង​ការ​ខូចខាត​រួម​មាន​ ៖

-​កង់​អា​គុយ​ចំនួន​១​គ្រឿង
-​បំពង់​ហ្គា​ស់​ចំនួន​៥ បំពង់
-​កម្ទេច​ក្រណាត់​មួយ​ចំ​នួ​ច្រើន​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ថា កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច បានប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ៣​គ្រឿង រថយន្ត​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ចំនួន​១​គ្រឿង និង​រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ចំនួន ២​គ្រឿង​។ និង​បាន​ប្រើប្រាស់​ទឹក​អស់​បាញ់​ពន្លត់​អស់​ចំនួន​៣ រថយន្ត ទើប​រលត់​ទៅ​វិញ​។

-​ប្រើប្រាស់​បំពង់​ពន្លត់អគ្គីភ័យ អស់​ចំនួន​១៥​បំពង់ ។​ ប្រើប្រាស់​កម្លាំង​រួម​មាន​ កម្លាំង​នគរបាល​ចំនួន ១៧​នាក់​។ កម្លាំង​ប្រជា​ការពារ និង​កម្មករ​រោងចក្រ​ចំនួន​៤២​នាក់ ទើប​រលត់​ទាំងស្រុង​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់​ថា ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ឆេះ​រោង​ស្តុក​កម្ទេច​ក្រណាត់​នេះ មក​ពីធ្លាយ​ធុង​ហ្គា​ស​។ ទំហំ​នៃ​ការ​ខូចខាត​មិន ទាន់​អាច​វាយតម្លៃ​បាន​នោះ​ទេ​។ ចំពោះ​ករណី​នេះ មិន​បណ្តាល​ឱ្យ​រង​គ្រោះ​ដល់​មនុស្ស​ឡើយ​៕