អាមេរិក-កូរ៉េខាងជើង ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ដែលមកកាន់ចិន ហើយគ្រោងជួបជាមួយសមភាគីចិនលោកស៊ីជីនពីង និងសមភាគីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន នៅក្រុងសេនហ្សេនចិន នាឱកាសកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិ្តការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC បានលើកជាថ្មីពីបំណងរបស់លោកជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនក្នុងសប្ដាហ៍នេះដែរ ។

លោកដូណាល់ត្រាំ ថ្លែងនាថ្ងៃទី១៦ វិច្ឆិកា ថា លោកអាចជួបជាមួយលោកគីម ជុងអ៊ុន ជាថ្មី នៅចិននាសម័យប្រជុំកំពូលAPECនេះដែរ ។ លោកថ្លែងបែបនេះ ដោយប្រាប់ដល់បណ្ដាអ្នកកាសែត ពេលលោកចាកចេញពីសេតវិមាន ចាប់ផ្ដើមធ្វើដំណើរមកកាន់អាស៊ី ដែលនាំលោកមកកាន់ហ្វ៊ីលីពីន នាថ្ងៃទី១៧ វិច្ឆិកា ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ។ បន្ទាប់មកទៀត លោកមកកាន់ប្រទេសចិន ដែលនៅទីនោះលោកប៉ងជួប ជាមួយសមភាគីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន និងសមភាគីចិន លោកស៊ីជីនពីង។ លោកត្រាំក៏ប្រាប់ដល់បណ្ដាអ្នកកាសែតផងដែរថា លោកក៏អាចជួបជាមួយលោកគីម ជុងអ៊ុន ផងដែរ ។
ពេលជួបជាមួយលោកពូទីន និងលោកស៊ីជីនពីង នៅក្រុងសេនហ្សេន ភាគខាងត្បូងចិន លោកត្រាំគ្រោងដំបូងលើកពីការរំសាយអាវុធនុយក្លេអ៊ែរ ។ លោកបន្តថា សង្គ្រាមនៅអ៉ីរ៉ង់ និងនៅអ៊ុយក្រែន ក៏លោកគ្រោងលើកឡើងដែរ រួមជាមួយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ចកម្ម ។ លោកត្រាំបន្តថា បំណងរបស់លោកជួបជាមួយលោកគីម ជុងអ៊ុន ជារឿងល្អមួយ មិនមែនជារឿងអាក្រក់ឡើយ ។ កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ ដែលខ្លាំងបំផុតដល់ទៅ៥៧គ្រាប់ ដូច្នេះ គេមិនត្រូវបណ្ដោយឲ្យរឿងនោះកើតមានឡើយ ៕

ចែករំលែកព័តមាននេះ