អេស្តូនី-រុស្ស៊ី ៖ កាលពីថ្ងៃទី១៥ វិច្ឆិកា រដ្ឋមន្ត្រីការបរទេស អេស្តូនីលោក MARGUSTSHAHKNA ប្រកាសថា អេស្តូ្តនីគ្រោងបិទប៉ុស្តិ៍ព្រំដែនតាមផ្លូវថ្នល់ជទាំងអស់ជាមួយរុស្ស៊ី ចាប់ពីថ្ងៃទី១ ធ្នូទៅ ។ ការប្រកាសពីការបិទផ្លូវថ្នល់កាត់ព្រំដែនរវាងអេស្តូនី និង
រុស្ស៊ីនេះ ត្រូវបានប្រកាសបន្ទាប់ពីមានការប៉ុនប៉ងវាយប្រហារ សហគ្រាសអេស្តូនី THREOD SYSTEMS ដែលអេស្តូនីចោទថានោះជាស្នាដៃរបស់ពួកភ្នាក់ងារស៊ើបការណ៍យោធារុស្ស៊ី។ នាយករដ្ឋមន្ត្រីអេស្តូនី លោកKRISTEN MICHAL ទទួលបន្ទុករដ្ឋមន្ត្រីមហាផ្ទៃថ្លែងថា ថ្ងៃទី១ ធ្នូ ជាថ្ងៃចាប់ផ្ដើមបិទផ្លូវថ្នល់តភ្ជាប់ជាមួយរុស្ស៊ី ។

អេស្តូនីប្រកាសពីការបិទព្រំដែនរបស់ខ្លួនជាមួយរុស្ស៊ី ជាការឆ្លើយតបចំពោះការប៉ុនប៉ងដុតរោងចក្រដ្រូនមួយដែលខ្លួនចោទថា ជាស្នាដៃរបស់ពួកភ្នាក់ងារស៊ើបការណ៍យោធារុស្ស៊ី ។ អេស្តូនីប្រកាស នាថ្ងៃទី១៥ វិច្ឆិកា ថា បានរារាំងដល់ការប៉ុនប៉ងមួយរបស់ភ្នាក់ងារស៊ើបការណ៍យោធារុស្ស៊ី ដុតរោងចក្រផលិតដ្រូននោះ ។ រឿងនោះ កើតមានកាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា នាភាគខាងជើងរដ្ឋធានីតាល់លីន ប្រឆាំងរោងចក្រផលិតដ្រូនស៊ើបការណ៍ និងវាយប្រហារអេស្តូនី THREOD SYSTEMS។ មនុស្ស៨នាក់ រស់នៅអេស្តូនីបានត្រូវចាប់ខ្លួន ។
ក្រោយពីការប្រកាសរបស់អេស្តូនីបិទព្រំដែនផ្លូវគោកជាមួយរុស្ស៊ី តើនៅមានប្រទេសអឺរ៉ុបណាខ្លះ ដែលនៅមិនទាន់បិទព្រំដែនជាមួយរុស្ស៊ី ក្រោយសង្ក្រាមអ៊ុយក្រែន? ប្រទេសអឹរ៉ុប៧មានព្រំដែនជាប់ជាមួយរុស្ស៊ី ។ មុនប្រកាសបិទផ្លុវថ្នល់ភ្ជាប់រុស្ស៊ី អេស្តូនីដែលជាអតីតសាធារណរដ្ឋសូវៀត ក្លាយជាសមាជិកសហភាពអឺរ៉ុប និងជាសមាជិកអូតង់នៅរក្សាការបើកផ្លូវថ្នល់៣ភ្ជាប់រុស្ស៊ី ដើម្បីឲ្យទំនិញនិងអ្នកធ្វើដំណើរឆ្លងកាត់ ។ តាំងពីរុស្ស៊ីវាយលុកលុយចូលអ៊ុយក្រែនមក បណ្ដាផ្លូវថ្នល់ភ្ជាប់រវាងអឺរ៉ុប រុស្ស៊ី ព្រមទាំងបេឡារុស មានការកែប្រែយ៉ាងខ្លាំង ។ មកដល់ចុងឆ្នាំ២០២៦នេះ ចំណុចឆ្លងកាត់ព្រំដែនតាមជើងគោកភាគច្រើនរវាងអឺរ៉ុបនិងរុស្ស៊ីបានត្រូវបិទ ។
ជាមួយការបិទព្រំដែនគោកជាមួយរុស្ស៊ី អេស្តូនីបានធ្វើតាមប្រទេសអឺរ៉ុប៣ទៀត ដែលបិទផ្លូវថ្នល់កាត់ពំដែនទាំងអស់ ជាមួយ
រុស្ស៊ី និងបេឡារុស ។ ប្រទេសហ្វាំងឡង់បានបិទព្រំដែនគោកជាមួយរុស្ស៊ីទាំងអស់ កាលពីខែធ្នូ ឆ្នាំ២០២៣ ដោយចោទប្រកាន់រុស្ស៊ីថា រៀបចំការបញ្ចូ្ចលពួកអន្តោប្រវេសន៍ ។ ឡេតូនីកាលពីរដូវក្ដៅកន្លងទៅបានបិទផ្លូវថ្នល់ជាប់ជាមួយបេឡារុសទប់ការហូរចូលរបស់ពួកអន្តោប្រវេសន៍ ។ ប្រទេសន័រវែស ប៉ូឡូញ និងលីទុយអានីក៏បិទព្រំដែនគោកជាមួយរុស្ស៊ីដែរ។ ប្រទេសអឺរុបដែលបើកពំដែនគោកជាមួយរុស្ស៊ីខ្លាំងជាងគេ គឺហ្ស៊កហ្ស៊ី ដោយសេដ្ឋកិច្ចប្រទេសនេះពឹងផ្អែកខ្លាំងលើរុស្ស៊ី ៕

ចែករំលែកព័តមាននេះ