ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដួល​ស្លាប់​នៅ​ក្នុងផ្ទះ​ សង្ស័យ​ដា.ច់​ស​សៃ​ឈាម​ខួរ​ក្បាល​​ ធុំ​ក្លិនស្អុយ​ទើប​អ្នក​ភូមិ​ដឹង

3 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ទំនង​បាន​ស្លាប់​នៅ​ក្នុងផ្ទះ​ម្នាក់ឯង ​យ៉ាងតិច​ចន្លោះ​ពី​៣​ទៅ៤​ថ្ងៃ​កន្លង​មក​ហើយ  រហូត​ដល់​ធុំ​ក្លិនស្អុយ​​ទើប​អ្នក​ជិតខាង​ដឹង  រួច​ក៏​រាយ​ការ​ណ៍​​ទៅ​សមត្ថកិច្ច​ ដើម្បី​ចុះ​ពិនិត្យ កាលពី​ល្ងាច​ថ្ងៃ​ទី១៦ វិច្ឆិកា ស្ថិតនៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង  ដែល​គេ​សង្ស័យ​ដួល​ដាច់​ស​សៃ​ឈាម ​។

​របាយ​ការ​ណ៍​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជា សុវណ្ណ ភេទ​ប្រុស​ អាយុ​៦៦​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ ។  ជន​រង​គ្រោះ​ស្នាក់​នៅផ្ទះ​ម្នាក់ឯង ហើយ​ពុំ​មាន​នរណា​​បាន​ដឹក​ថា  គាត់​កើត​អ្វី​ទេ គេ​បាត់​គាត់​ប៉ុន្មាន​ថ្ងៃ​មិនឃើញ​ចេញចូល​ផ្ទះ ហើយ​ផ្ទះ​ក៏​ចាក់សោ​​ជាប់​រហូត​ទៀត​ ។  លុះ​ធុំ​ក្លិនស្អុយ​ទើប​មានការ​សង្ស័យ  ហើយ​ក៏​រាយ​ការ​ណ័​​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង ​។

​អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ  សា​រ៉ែ​ន  បាន​ប្រាប់​ថា  ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​ក្នុងផ្ទះ​ដោយ​ចាក់​ជាប់​ពី​ខាងក្នុង​ ។  ជន​រង​គ្រោះ​ស្នាក់​នៅផ្ទះ​ម្នាក់ឯង  ហើយ​នៅ​ពេល​កើតហេតុ​ពុំ​មាន​អ្នកដឹង​ទេ  លុះ​ធុំ​ក្លិនស្អុយ​ទើប​អ្នក​ភូមិ​ដឹង ហើយ​ក៏​បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ ។

​លោក ពេជ្រ សា​រ៉ែ​ន បាន​បញ្ជាក់​ថា  ជន​រង​គ្រោះ​ទំនង​ដួល​ដាច់​ស​សៃរ​ឈាម​ខួរក្បាល ទើប​បណ្ដាល​ឲ្យ​ស្លាប់​ ។  នេះ​បើ​តាម​ការ​សន្និដ្ឋាន​បឋម​របស់​មន្ត្រី​បច្ចេកទេស ដែល​បាន​ចុះ​ពិនិត្យ​ ។

​ប៉ុន្តែ​យ៉ាងណា ក្រោយ​បញ្ចប់​ការ​ពិនិត្យ  មន្ត្រី​ជំនាញ​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ជូន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ​៕