ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​អាស៊ាន សម្រេច​ឲ្យ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២៩

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ​មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ាន​ បាន​សម្រេច​ឱ្យ​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ ​ធ្វើ​ជា​ប្រធាន​អាស៊ាន ​នៅ​ឆ្នាំ​២០២៩​ ខាង​មុខ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​ស្តី​ពី​លទ្ធផល ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ជំនួប​ប្រមុខ​ដឹកនាំ​អាស៊ាន​ជាមួយ​តំណាង​អន្តរ​សភា​អាស៊ាន ជំនួប​ប្រមុខ​ដឹកនាំ​អាស៊ាន​ជាមួយ​តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន និង​ជំនួប​ប្រមុខ​ដឹកនាំ​អាស៊ាន​ជាមួយ​តំណាង​យុវជន​អាស៊ាន​ ។

ក្រសួង​ការ​បទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ ២០២៦​បាន​បញ្ជាក់​ថា​៖” ប្រមុខ​ដឹកនាំ​ក៏​បាន​សម្រេច​ថា ទី​ម័​រ​ឡេ​ស្តេ​នឹង​ទទួល​តំណែង​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២៩ និង​បាន​បញ្ជាក់​ជា​ថ្មី ​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​របស់​អាស៊ាន​ចំពោះ​ការ​ត្រៀមលក្ខណៈ​របស់​ទី​ម័​រ​ឡេ​ស្តេ សម្រាប់​ការ​ទទួលខុសត្រូវ​ដ៏​សំខាន់​នេះ​”៕