ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អតីត​ផ្កាយ​៣​​ឈឿន ចាន់​ថន ​កំពុង​ត្រូវ​​​បាន​ចៅក្រម​សាកសួរ​បន្តនៅ​​​សាលា​ដំបូង​​​រាជធានីភ្នំពេញ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​ព្រឹកនេះ ​​ថ្ងៃទី​​១៦​សីហា ២០១១ ​​អតីត​ឧត្តម​សេនីយ៍​​ឯក​​​ និងជា​មេ​បញ្ជា​ការ​​​កង​អង្គ​​រក្ស​​សម្តេច​​​​ជា ស៊ីម ​លោក​ឈឿន ចាន់ថន ​​​កំពុង​ត្រូវ​​​បាន​ចៅ​ក្រម​សាលា​ដំបូង​​រាជធានីភ្នំពេញ ធ្វើការ​​សាកសួរ​ជា​បន្ត​ទៀត ដើម្បី​​ឆ្លើយ​​បំភ្លឺ​​ការ​ជាប់ពាក់ព័ន្ធ​​​បទល្មើស​​​​មួយ​ចំនួន​របស់​​ ខ្លួន​​បន្ទាប់​​​​ព្រះរាជអាជ្ញា​រង​​​មាស ចន្ទ​​​ពិសិដ្ឋ

រាជធានីភ្នំពេញ​​ ៖ ​ព្រឹកនេះ ​​ថ្ងៃទី​​១៦​សីហា ២០១១ ​​អតីត​ឧត្តម​សេនីយ៍​​ឯក​​​ និងជា​មេ​បញ្ជា​ការ​​​កង​អង្គ​​រក្ស​​សម្តេច​​​​ជា ស៊ីម ​លោក​ឈឿន ចាន់ថន ​​​កំពុង​ត្រូវ​​​បាន​ចៅ​ក្រម​សាលា​ដំបូង​​រាជធានីភ្នំពេញ ធ្វើការ​​សាកសួរ​ជា​បន្ត​ទៀត ដើម្បី​​ឆ្លើយ​​បំភ្លឺ​​ការ​ជាប់ពាក់ព័ន្ធ​​​បទល្មើស​​​​មួយ​ចំនួន​របស់​​ ខ្លួន​​បន្ទាប់​​​​ព្រះរាជអាជ្ញា​រង​​​មាស ចន្ទ​​​ពិសិដ្ឋ បាន​សាកសួរ​​រួច​ហើយ កាលពី​ម្សិល​មិញ​​។

ព្រះរាជ​អាជ្ញារង​​​ លោកមាស ចន្ទពិសិដ្ឋ ​​​បាន​ធ្វើ​​​ការចោទប្រកាន់​​អតីត​ឧត្តមសេនីយ៍​​​​ឯក​ឈឿន ​​ចាន់ថន ​​​២ករណី គឺ​១-រក្សា​អាវុធ​ខុសច្បាប់​, ​២-ចេញប័ណ្ណ​​បេសក​កម្ម​​គ្មានការ​អនុញ្ញាត​ ពីស្ថាប័នជាតិ​​ (ក្រសួង​ការពារជាតិ​) ។ ពេលនេះ​​​លោកស្រី​ចៅក្រម ​​សែម ​ស័ក្តិ​កូឡា កំពុង​ធ្វើ​ការ​សាកសួរ​​លោកឈឿន ចាន់ថន បន្ត​ ដើម្បី​​ឈានទៅធ្វើ​ការ​ស៊ើប​អង្កេត​​​ និងជំនុំជម្រះ ។ អតីត​​ឧត្តមសេនីយ៍​​​ឯកឈឿន ​​ចាន់ថន ​​​តាមនីតិ​វិធី​​​ត្រូវបាន​គេ​រំពឹង​ថា បន្ទាប់ពី​​ចៅក្រម​សាលា​ដំបូង​រាជធានីភ្នំពេញ​​សាកសួរ​ចប់ នឹងត្រូវ​​បញ្ជូន​ទៅ​កាន់តុលាការ​យោធាជាបន្ត​ទៀត ។

សូម​បញ្ជាក់​ថា អតីត​លោក​​​​ឧត្តមសេនីយ៍​​ឯក​ឈឿន​ ចាន់​ថន ហៅម៉ៅ បញ្ជា​ការ​កង​​​អង្គ​រក្ស​​សម្តេច​អគ្គ​មហា​ធម្មពោធិសាលជា ស៊ីម ​​បាន​ត្រូវ​​​​កម្លាំង​កង​រាជអាវុធហត្ថ​​​ចាប់ខ្លួន​ ​កាលពី​​ព្រឹក​ព្រលឹម​ថ្ងៃទី​​​១៣ សីហា ២០១១ ​រួមជា​មួយ​​អង្គ​រក្ស​​​​​​​​​៣​នាក់​ផ្សេង​ទៀត​​នៅក្នុង​​ភូមិ​គ្រឹះ​​ តម្លៃ​ជិត​១​លាន​ដុល្លារ​របស់ខ្លួន​​ ​លេខ​​៦៥ ផ្លូវ​លេខ​​៩៥ សង្កាត់​​បឹង​​កេង​កង​ទី​៣ ខណ្ឌ​ចំការ​មន ។ ​ការ​ចាប់ខ្លួន​​​​គួរ​​​ឱ្យភ្ញាក់​ផ្អើល​​នេះ គឺ​បន្ទាប់​ពីមាន​ព្រះ​រាជ​ក្រឹត្យ​​​ដក​​ហូត​​​ឋាន​ន្តរស័ក្តិ​​ និង​តួនា​ទី​​​ដែល​ឡាយ​​ព្រះ​ហស្ត​​​េលខា​ដោយ​​ព្រះមហា​ក្សត្រ​​កាល​ ពីថ្ងៃទី​១២ សីហា ​មាន​​ន័យ​ថា ការ​ចាប់ខ្លួន​នេះ​ធ្វើ​បន្ទាន់តែ​ម្តង។ ​​ជាមួយគ្នា​នេះ ​ក៏​មាន​អនុក្រឹត្យ​​តែង​តាំង​​​លោក​ឧត្តម​សេនីយ៍​​ឯកយឹម លាង ​ឱ្យ​ទទួល​តំណែង​​ជា​មេ​បញ្ជា​ការ​កង​​អង្គ​រក្ស​​ជំនួស​វិញ​​​។

មានការ​​កត់សម្គាល់​ថា មុន​មាន​​ការ​ចាប់ខ្លួន​នេះ នៅ​ជុំវិញ​​ភូមិ​​គ្រឹះអតីត​​ផ្កា​យ​៣​​រូប​នេះ ក៏​​ត្រូវ​បាន​​ឡោម​ព័ទ្ធដោយ​​​កម្លាំង​​​កង​រាជ​អាវុធ​​​ហត្ថ​​​រាប់​សិប​​ នាក់​​ផងដែរ​។​ ក្នុង​ប្រតិបត្តិ​​ការ​ដ៏​រំជើប​រំជួល​នេះ មន្ត្រី​​​អ្នក​អនុវត្ត​ច្បាប់​ដែល​បានចុះ​​ផ្ទាល់​ហាក់​ដូច​ជា​​​មាន​ការ​​ ​ប្រុងប្រយ័ត្ន​​​​ ដោយ​សារ​តែ​​មិន​​មាន​មន្ត្រី​ណា​​ម្នាក់​​ហ៊ាន​បង្ហើប​​ជា​ផ្លូវ​ការ​ពី​ ការ​​ចាប់ខ្លួន​​​អតីត​ឧត្តម​​សេនីយ៍​ឈឿន ​ចាន់​ថន​ នេះទេ​។​ សមត្ថកិច្ច​​បានឃាត់ខ្លួន​​​បុរស​​៣នាក់​ផ្សេង​ទៀត ដែលជា​​​អង្គ​រក្ស​​របស់​លោក​ឈឿន ​ចាន់ថន គឺ​១-ឈ្មោះ​ប៉ក់ ស៊ា ២-​ឈ្មោះ​​ពៅ មឿន​ចាន់​ ​និង​​៣-ឈ្មោះ​​ជុំ ​ស្រស់​។ ​​សមត្ថ​កិច្ច​​ក៏​បាន​ដកហូត​អាវុធវែ​ង​-ខ្លី​នៅ​​ភូមិគ្រឹះ​​​​លោក​ឈឿន ​​ចាន់ថន ​បាន​ចំនួន​​​១១​ដើម ​​​ក្នុង​នោះ​កាំភ្លើងវែង​​​៧ដើម ​កាំភ្លើង​ខ្លី​​៤ដើម ​ដែល​មាន​គ្រាប់​កាំភ្លើង​​ចម្រុះ​​​១.៤០០គ្រាប់ ​​និង​ឯក​សណ្ឋាន​ ព្រមទាំង​សម្ភារ​យោធា​​មួយចំនួនទៀត ​៕