សង្គ្រាមអ៊ុយក្រែន ៖ អ៊ុយក្រែនអះអាង កាលពីថ្ងៃទី១៥ វិចិ្ឆកា ពីការវាយប្រហារដោយដ្រូនលើរោងចក្រប្រេងគីមីសំខាន់មួយនិងរោងចក្រចម្រាញ់ប្រេងកាតមួយរបស់រុស្ស៊ីនៅភាគកណ្ដាលប្រទេស ។

រោងចក្រទាំង២នោះ ស្ថិតនៅតំបន់NIJNEKAMSK ភាគកណ្ដាលរុស្ស៊ីរងការវាយប្រហារកាលពីយប់ថ្ងៃទី១៥ វិច្ឆិកា ដោយកងឯកភាពនៃកម្លាំងការពារអ៊ុយក្រែន ។ សហគ្រាសទាំងនោះ ស្ថិតនៅតំបន់ NIJNEKAMSK សាធារណរដ្ឋតាតារស្ថានជាសហគ្រាសដែលផ្គត់ផ្គង់វត្ថុធាតុដើម និងប្រេងឥន្ធនៈដល់កងទ័ពរុស្ស៊ី ក្នុងការធ្វើសង្គ្រាមប្រឆាំងអ៊ុយក្រែន។ នេះបើតាមការអះអាងតាមតេឡេក្រាមរបស់សេនាធិការដ្ឋានកងទ័ពអ៊ុយក្រែន ។

ក្នុងសេចក្ដីប្រកាសមួយសេនាធិការដ្ឋានកងទ័ពអ៊ុយក្រែននិយាយថា រោងចក្រប្រេងគីមីជារបស់ក្រុមហ៊ុនJNEKAMSKNEFTEKHIM ជាសាខាមួយរបស់ក្រុមហ៊ុនSIBUR ជាក្រុមហ៊ុនប្រេងគីមីដ៏ល្បីមួយរបស់រុស្ស៊ី ព្រមទាំងរោងចក្រចម្រាញ់ប្រេងកាតមួយដែលនៅក្បែររងការវាយប្រហារដោយដ្រូន ។ បណ្ដារូបភាពផ្សាយតាមបណ្ដាញសង្គមបង្ហាញ អណ្ដាតភ្លើងដ៏ធំនិងផ្សែងដ៏ក្រាស់ហុយពីលើរោងចក្រចម្រាញ់ប្រេងកាតដែលកំពុងមានភ្លើងឆាបឆេះ ៕

ចែករំលែកព័តមាននេះ