ទំព័រប្រវត្តិសាស្ត្រថ្មី! ! ប្រធានាធិបតីបារាំង និងលោកជំទាវ ហោះពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅសៀមរាប ដើម្បីចូលរួមព្រះរាជពិធីជាមួយព្រះមហាក្សត្រ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ! ប្រធានាធិបតីបារាំង និងលោកជំទាវ អញ្ជើញទៅខេត្តសៀមរាប ដើម្បីសម្ពោធប្រាសាទមេបុណ្យខាងលិចជាមួយ ព្រះមហាក្សត្រ ។

ឯកឧត្តមប្រធានាធិបតីបារាំង និងលោកជំទាវ អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅខេត្តសៀមរាប ដើម្បីចូលរួមជាអធិបតីព្រះរាជពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច ជាមួយព្រះករុណា ព្រះមហាក្សត្រ ។

ជាក់ស្តែងទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានប្រកាសនារសៀលថ្ងៃទី១៦ ខែវិច្ឆិកានេះថា ៖ ឯកឧត្តម អេម៉េនុយអែល ម៉ាក្រុង (Emmanuel Marcon) ប្រធានាធិបតីនៃសាធារណ្ឋបារាំង និងលោកជំទាវទី១ អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាវេលាថ្ងៃត្រង់ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមជាអធិបតីព្រះរាជពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច ជាមួយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃដដែលនេះ ៕





ចែករំលែកព័តមាននេះ