ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំងនឹងបើកទីផ្សារបោះដុំទំនិញនៅកម្ពុជា

1 ម៉ោង មុន
  • ភ្នំពេញ

បារាំង​ចាប់អារម្មណ៍ នៅ​ក្នុង​ការ​បើក​ទីផ្សារ​ទំនិញ​នៅ​កម្ពុជា ខណៈ​ដែល​ពលរដ្ឋ​កម្ពុជា​ស្គាល់​គុណភាព​ទំនិញ​បារាំង​ជា​ច្រើន​ប្រភេទ ។

គម្រោង​បើក​ទីផ្សារ​ទំនិញ​នៅ​កម្ពុជា​នេះ ត្រូវ​បាន​ចុះ​កាល ពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ រួម​ជាមួយនឹង​ឯកសារ​សរុប ២៨​ទៀត​ដែល​ភាគី​កម្ពុជា និង​បារាំង​បាន​ចុះ ក្រោយ​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក អេ​ម៉ា​នូ​អែ​ល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង ។

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​បារាំង​វិញ នៅ​ក្នុង​រង្វង់​១០​ខែ នៃ​ឆ្នាំ​២០២៦​នេះ មាន​តម្លៃ​សរុប​ជិត ៥៦១​លាន​ដុល្លារ កើនឡើង​ជិត ១៦​ភាគរយ ។ កម្ពុជា​នាំ​ចេញ​ទៅ​បារាំង​៤៣១,៤ លាន​ដុល្លារ​កើន​១២,៦​ភាគរយ ហើយ​នាំ​ចូល​មក​វិញ​មាន​តម្លៃ​ជាង ១២៩ លាន​ដុល្លារ​កើនឡើង ២៨,៤ ភាគរយ ។

ទំនិញ​កម្ពុជា​ដែល​នាំ​ចេញ​ទៅ​បារាំង គឺ​មាន កសិផល​កសិកម្ម សម្លៀក​បំពាក់ ជាដើម ហើយ​នាំ​ចូល​មក​វិញ​ជា​ឱសថ ផលិតផល​វេជ្ជសាស្ត្រ គ្រឿងសម្អាង ភេសជ្ជៈ​និង ទំនិញ​ប្រណីត ៕