ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គំនុំ​ចាស់​ផ្ទុះ​ឡើងជា​ថ្មី! ​ទាញ​កាំ.បិ.ត.​ខ្វែ.វ​​កា.ប់.​គូ​សត្រូវ​រយះ​ក្បាល ​តែ​ជន​ដៃដល់​ត្រូវ​ចាប់​វ៉ៃ​ខ្នោះ​​ភ្លាម​ៗ

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖​ គំនុំ​​ចាស់​​កើតឡើង​រ៉ាំ​​រ៉ៃ​ដោះស្រាយ​មិន​ទាន់​ចេញ​​ផង  ស្រាប់តែ​ផ្ទុះ​ឡើង​នូវ​​រឿង​​ថ្មី ទ្រាំ​មិន​បាន​​ បុរស​ម្នាក់​បាន​ទាញ​កាំបិត​ខ្វែវកាប់​គ្មាន​ប្រណី​ដៃ​ទៅ​លើ​គូ​​សត្រូវ​របស់​​ខ្លួនត្រូវ​រយះ​ក្បាល​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៥  វិច្ឆិកា នៅ​ចំណុច​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក តែ​ជន​ដៃដល់​ត្រូវ​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ ​។

​ជន​ដៃដល់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ  លី ហឿ​ន ហៅ​ចិន ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ នៅ​ភូមិ​-ឃុំ​កើតហេតុ​ ។ ​ជន​រង​គ្រោះ​​ឈ្មោះ សំ រស្មី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​-ឃុំ​ជាមួយ​គ្នា​ ។​ របាយ​ការ​ណ៍​​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា  ជន​ដៃ​បាន​ប្រើប្រាស​កាំបិត​ខ្វែវកាប់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​ក្បាល​នៅ​ពេល​ផ្ទុះ​ជម្លោះ​ពាក្យ​សម្ដី​មួយ​ប្រាវ ​។

​ជន​រង​គ្រោះ​របួស​ធ្ងន់ធ្ងរ​ត្រង់​ក្បាល ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ភ្លាម​ៗ​ទៅ​កាន់​មន្ទីរពេទ្យ​​បង្អែក​ស្រុក​សំពៅ​លូន   រីឯ​ជន​ដៃដល់​ឈ្មោះ លី ហឿ​ន ហៅ​ចិន ក៏​ត្រូវ​បាន​កម្លាំង​អធិ​ការ​ស្រុក​ភ្នំព្រឹក សហការ​ជាមួយ​កម្លាំង​ប៉ុ​ស្ដិ៍​​រដ្ឋបាលចុះ​ទៅ​ចាប់​វ៉ៃ​ខ្នោះ​ភ្លាម​ៗ​ដែរ​ ។

​នៅ​ចំពោះ​មុខមន្ត្រី​សួរ​ចម្លើយ  ជនសង្ស័យ​ឈ្មោះ ហឿ​ន ហៅ​ចិន បាន​សារភាព​ថា  ខ្លួន​ពិតជា​បាន​កាប់​ទៅ​លើ​ជន​រង​​គ្រោះ​​ខាងលើ​នេះ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​មែន ​ដោយសារ​តែ​មាន​ជម្លោះ​ពាក្យ​សម្ដី​ជាមួយ​គ្នា​ ។

​អធិការ​ស្រុក​ភ្នំព្រឹក  លោក សំ វី​រៈ  បាន​និយាយ​ដែរ​ថា បើ​តាម​ការ​សួរនាំ ជនសង្ស័យ និង​ជន​រង​គ្រោះ ធ្លាប់​មាន​ប្រវត្តិ​ជម្លោះ​រ៉ាំ​​រ៉ៃ​ជាមួយ​គ្នា​យូរហើយ ដោះស្រាយ​មិន​ចេះ​ចប់​រឿង ​។ ប៉ុន្តែ​នៅ​ពេល​ផ្ទុះ​រឿង​ជា​ថ្មី   ជន​ដៃដល់​ក៏​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​ទៅ​លើ​ជន​រង​គ្រោះ​ ។

​លោក​បាន​បញ្ជាក់​ថា  ជន​ដៃដល់​បាន​ប្រើប្រាស​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​យ៉ាង​ចាស់​ដៃ បើ​ពុំ​មាន​អ្នក​ជួយ​អន្តរា​គម​ន៍​​ទាន់​ពេល​ទេ  ជន​រង​គ្រោះ​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ផង​ក៏​មិនដឹង   ប៉ុន្តែ​សំណាងល្អ​បាន​អ្នក​ភូមិ​ជួយ​ទាន់​ ។  ក្រោយ​កើតហេតុ  ត្រូវ​បាន​មន្ត្រី​មូលដ្ឋាន​ និង​ក្រុម​គ្រួសារ​បញ្ជូន​ភ្លាម​ៗ​ទៅ​សង្គ្រោះ​មន្ទា​ន់​ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន ​៕