ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃ​ទីបេ​​មួយ​អង្គ​​​ដុត​ខ្លួន​​នៅ​ខេត្ត​​ស៊ីឈួន​​ចិន

13 ឆ្នាំ មុន

ក្រុម​សកម្ម​ជន​​ដើម្បី​ស្វ័យ​ភាព​ទីបេ​រាយ​ការណ៍​ថា ​សង្ឃ​​ទីបេ​​មួយអង្គ​​បានដុត​ខ្លួន​កាល​ពី​ថ្ងៃទី​១៥ សីហា ​​​នៅ​ខេត្តស៊ីឈួនរបស់ចិន​ដោយ​ទាម ទារ​ឱ្យ​មាន​ការ​វិលត្រឡប់ពី​ភាព​និរទេស​​របស់ដាឡៃ​ឡា​ម៉ា ប្រមុខ​សាសនា​​ទីបេ​​​ដែល​ក្រុង​ប៉េកាំង​​ចោទប្រកាន់​ថា ប្រកាន់​យ​ក​លទ្ធិ​​បំបែក​ខ្លួន​និយម ។

សង្ឃទីបេ​អង្គ​នេះដែលស្លាប់​ដោយ​​សារ​ការ​ដុត​ខ្លួន​នឹង​អាច​ញ៉ាំង​​ឱ្យ​មានភាព​តានតឹង​​ថ្មីក្នុង​តំបន់​ទាំងឡាយ​​ដែលមានពួកទីបេ​រស់នៅ​ច្រើន​ក្នុង​ខេត្តស៊ីឈួន ​ ។ បាតុកម្ម​​នានាធ្លាប់​បាន​​ផ្ទុះ​កាល​ពី​ខែ​មីនា​កន្លងមកនេះ បន្ទាប់ពីការ​ស្លាប់​របស់សង្ឃ​​ទីបេមួយ​អង្គ​ដែលបានដុត​ខ្លួន​ដែរ ។

​យោងតាម​​​អង្គ​ការ​​ទីបេ​​សេរី​មាន​មូលដ្ឋាន​​នៅ​ទីក្រុង​ឡុង​ថា សង្ឃ​ដែលដុត​ខ្លួន​លើកនេះ​មានអាយុ​២៩​ឆ្នាំ ​ហើយមានឈ្មោះថា TSEWANG NORBU គង់នៅវត្ត​​តាវូ​ស្ថិត​នៅ​ចម្ងាយ​១៥០គ.ម ​ពីកន្លែង​​ដែលសង្ឃ​ទីបេ​អង្គ​មុន​ដុត​ខ្លួន ។ ​​ក្នុង​សេច​ក្តី​ប្រកាស​មួយ​អង្គ​ការ​ទី​បេ​​សេរីនិយាយថា សង្ឃ TSEWANG NORBU បាន​ផឹកប្រេង​​សាំង ហើយ​ស្រោច​​សាំង​លើ​ខ្លួន​មុនពេលដុត ។ ​គេបានឮ​សង្ឃ​​អង្គ​នេះ​ស្រែក​ថា «យើង​​ពល​រដ្ឋ​​ទីបេ​​ចង់បានសេរីភាព» «ជយោ! ដា​ឡៃ​ឡាម៉ា» និង «​សូម​ឱ្យ​​ដាឡៃឡាម៉ាវិល​ត្រឡប់​​មកទីបេវិញ»៕