ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរអាកា​៥​នាក់​ចូលប្លន់​ផ្ទះដង្ខៅ​គោ​ប្រមូល​លុយជាង​​៣០លានរៀល​ទៅបាត់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​ពីអ្នក​យកព័ត៌មាន​កោះសន្តិភាព​ប្រចាំ​ខេត្តកំពតមានសេចក្តី​រាយ​ការណ៍​មកថា ក្រុមចោរ៥នាក់ប្រដាប់​ដោយ​អាវុធអាកា១ដើមនិងពូថៅ១ បានចូលប្លន់ផ្ទះ​ដង្ខៅនាំគោរស់ទៅលក់នៅព្រំដែនវៀតណាម យកលុយជាង៣០លានរៀល និងចិញ្ចៀនប្លា​ទីន​១វង់ទម្ងន់១ជី កាលពីវេលាម៉ោង១០និង៣០​នាទី​

រាជធានីភ្នំពេញ​​ ៖ ​ពីអ្នក​យកព័ត៌មាន​កោះសន្តិភាព​ប្រចាំ​ខេត្តកំពតមានសេចក្តី​រាយ​ការណ៍​មកថា ក្រុមចោរ៥នាក់ប្រដាប់​ដោយ​អាវុធអាកា១ដើមនិងពូថៅ១ បានចូលប្លន់ផ្ទះ​ដង្ខៅនាំគោរស់ទៅលក់នៅព្រំដែនវៀតណាម យកលុយជាង៣០លានរៀល និងចិញ្ចៀនប្លា​ទីន​១វង់ទម្ងន់១ជី កាលពីវេលាម៉ោង១០និង៣០​នាទី​យប់ថ្ងៃទី១៦ សីហា ២០១១នេះ ស្ថិតនៅ​ក្នុង​ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ​។

បើសេចក្តីរាយការណ៍​ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់អោយដឹងទៀតថា ដង្ខៅ​គោដែលចោរប្លន់យកលុយជាង៣០លាន​រៀលនិងចិញ្ចៀនផ្លាទីន១វង់នេះ ឈ្មោះ​អ៊ាន តាក់ អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះអ៊ុន ឡាង អាយុ ៥១ឆ្នាំ មានកូន៤នាក់ រស់នៅក្នុងភូមិ-ឃុំកើត​ហេតុ​។​ សេចក្តីរាយការណ៍បានអោយដឹងថា នៅ​វេលាកើតហេតុខាងលើក្រុមចោរប្លន់ដែលមាន គ្នា៥នាក់មានអាវុធអាកា១ដើមនិងពូថៅ១ដើម បានសម្រុកចូលផ្ទះជនរងគ្រោះដោយវាយគម្រាមម្ចាស់ផ្ទះ និងចាប់ចងមនុស្សក្នុងផ្ទះ៥នាក់ ហើយពួកវាក៏បានប្រមូលយកលុយនិងទ្រព្យ
សម្បត្តិមួយចំនួនទៀតយកចេញដោយសុវត្ថិភាព ។

ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍ នេះពុំ​មាន​មនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ​។ សេច​ក្តីរាយការណ៍បានបន្តថា នៅព្រឹកថ្ងៃទី​១៦សីហា នេះប៉ូលិស​មូលដ្ឋានកំពុងធ្វើការសាក​ជនរងគ្រោះ ដើម្បីកំណត់មុខសញ្ញាឈាន​ដល់​ការ​ឃាត់ខ្លួនជនសង្ស័យក្នុងអំពើប្លន់ខាងលើនេះ យកមកផ្តន្ទាទោសតាមច្បាប់ ៕