ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមម្ចាស់ផ្ទះ ​Birmingham ​និង​ក្រុមភ្ញៀវ ​Hull,​West Ham​ ​មានប្រៀង​ជាងគូ​ប្រកួតខ្លួន

13 ឆ្នាំ មុន

ការ​ប្រកួត​បាល់​ទាត់​អង់គ្លេស​​​ឆេម​ពានស៊ីប ​​​ជុំ​ទី៣ សម្រាប់​រាត្រី​​ថ្ងៃ​អង្គារ​​​នេះ មាន​8 ប្រកួត។ ក្រុម​ម្ចាស់​ផ្ទះ​ Birmingham និងភ្ញៀវ​​ Hull, West Ham មាន​ប្រៀប​​​ជាង​គូ​ប្រកួត ។ Watford បើករដូវ​កាលថ្មី 2 ​ប្រកួត គឺ 0-1-1 ​ទាត់បាល់​​បាន 2គ្រាប់ និងរបូតវិញ 3 គ្រាប់។ 3 ​ប្រកួត​​ចុង​ក្រោយគឺ​​លេង​ចាញ់ Colchester 1-0 , ស្មើ Burnley2-2 ក្រៅ​ផ្ទះ បន្ទាប់​មក​លេង​ចាញ់ Derby 1-0 ក្នុង​ផ្ទះ ។​

ការ​ប្រកួត​បាល់​ទាត់​អង់គ្លេស​​​ឆេម​ពានស៊ីប ​​​ជុំ​ទី៣ សម្រាប់​រាត្រី​​ថ្ងៃ​អង្គារ​​​នេះ មាន​8 ប្រកួត។ ក្រុម​ម្ចាស់​ផ្ទះ​ Birmingham និងភ្ញៀវ​​ Hull, West Ham  មាន​ប្រៀប​​​ជាង​គូ​ប្រកួត ។

​Watford (17) V West Ham (14)

Watford បើករដូវ​កាលថ្មី 2 ​ប្រកួត គឺ 0-1-1 ​ទាត់បាល់​​បាន 2គ្រាប់ និងរបូតវិញ 3 គ្រាប់។ 3 ​ប្រកួត​​ចុង​ក្រោយគឺ​​លេង​ចាញ់ Colchester 1-0 , ស្មើ Burnley2-2 ក្រៅ​ផ្ទះ បន្ទាប់​មក​លេង​ចាញ់ Derby 1-0 ក្នុង​ផ្ទះ ។​

West Ham បើក​រដូវ​កាល​ថ្មី 2 ​ប្រកួត​​​គឺ 1-0-1 ទាត់បាន 1គ្រាប់ ​និង​របូត​វិញ 1គ្រាប់​។​ 3 ​ប្រកួត​ចុ​ង​ក្រោយគឺ​លេង​ឈ្នះ Zaragoza 2-0, ចាញ់ Cardiff  1-0 ក្នុង​ផ្ទះ​តែ​ឈ្នះ Doncaster 1-0 ក្រៅ​ផ្ទះ ។ ប្រវត្តិ​​ជួបគ្នា 10 ​ប្រកួត​​ Wattord ឈ្នះ 5 West Ham ឈ្នះ 3 ស្មើ 2 ។

ជួបគ្នា 4 ប្រកួត​​ចុង​ក្រោយគឺ៖
07-06 Watford 1-1 West Ham
01-07 West Ham 0-1 Watford
02-07 West Ham 0-1 Watford
09-08 Watford 1-0 West Ham

Barnsley (18) V Middlesbrough (8)

Barnsley បើក​រដូ​វកាលថ្មី 2 ​ប្រកួត​គឺ 0-1-1 គ្មាន​ទាត់​បាល់​បាន 1 គ្រាប់​សោះ តែ​របូត​វិញ1 គ្រាប់ ។ 3 ​​ប្រកួតចុង​ក្រោយ​គឺ​​លេង​  ស្មើ Nottingham 0-0 ក្រៅ​ផ្ទះ, ចាញ់ Morecambe 2-0 និង​​ចាញ់ Southampton 1-0 ក្នុង​ផ្ទះ ។

Middlesbrough បើក​រដូវ​កាល​ថ្មី 2 ​ប្រកួត ​គឺ 1-1-0 ទាត់​បាល់​បាន 3 គ្រាប់ និង​របូត​វិញ 2 គ្រាប់ ។ 3 ​ប្រកួត​ចុង​ក្រោយគឺ​លេង​ស្មើ Portsmouth 2-2 ក្នុង​ផ្ទះ, ឈ្នះ​Wallsall 3-0, ​និង​ឈ្នះ Leeds 1-0 ក្រៅ​ផ្ទះ ។ ប្រវត្តិ​ជួបគ្នា 8 ​ប្រកួត Barnsley ឈ្នះ 2 Middlesbrough ឈ្នះ 5ស្មើ 3 ។

ជួបគ្នា 4 ប្រកួត​​ចុង​ក្រោយគឺ៖
12-09 Barnsley 2-1 Middlesbrough
02-10 Middlesbrough 2-1 Barnsley
08-10 Barnsley 2-0 Middlesbrough
04-11 Middlesbrough 1-1 Barnsley

Portsmouth (16) V Reading (7)

Portsmouth បើក​រដូវ​កាល​ថ្មី 2 ​ប្រកួត​គឺ 0-1-1 ទាត់បាល់​បាន 2 គ្រាប់ ​និង​របូតវិញ 3 គ្រាប់ ។ 3 ​ប្រកួត​ចុង​ក្រោយគឺ​លេង​ស្មើ Middlesbrough 2-2 ក្រៅ​ផ្ទះ ចាញ់ Barnet 1-0 ​និង​ចាញ់ Brighton 1-0 ក្នុងផ្ទះ ។

Reading បើករដូវ​កាលថ្មី 2 ​ប្រកួត​​គឺ 1-1-0 ​ទាត់​បាល់​បាន 4 គ្រាប់ និងរបូតវិញ 2 គ្រាប់ ។ 3 ​ប្រកួត​​ចុង​ក្រោយគឺ​លេង​ឈ្នះ Swindon 2-1 ស្មើ Millwall 2-2 បន្ទាប់មក​លេង​​ឈ្នះ Leicester 2-0 ក្រៅ​ផ្ទះ ។ ប្រវត្តិ​ជួបគ្នា 10 ​ប្រកួត Reading ឈ្នះ 2 Portsmouth ឈ្នះ 5 ស្មើ 3 ។​​

ជួបគ្នា​ 4 ប្រកួត​​ចុង​ក្រោយគឺ៖
09-07 Portsmouth 7-4 Reading
01-08 Reading 0-2 Portsmouth
08-10 Portsmouth 1-1 Reading
04-11 Reading 2-0 Portsmouth
Ipswich (9) V Southampton (2)

Ipswich បើក​រដូវ​កាល​ថ្មី​ 2 ប្រកួត គឺ 1-0-1 ​​ទាត់បាល់​បាន 3 គ្រាប់ និងរបូតវិញ 1 គ្រាប់ ។ 3 ​ប្រកួត​ចុង​ក្រោយគឺ​​ឈ្នះ Birstol City 3-0 ក្រៅ​ផ្ទះ​, ​​ចាញ់ Northampton 2-1 ​និង​ចាញ់ Hull 1-0 ក្នុង​ផ្ទះ​ ។

Southampton បើក​រដូវ​កាល​ថ្មី​​2 ប្រកួត ឈ្នះរហូត គឺ 2-0-0 ​ទាត់​បាល់​ 4 គ្រាប់ ​និងរបូត​1 គ្រាប់ ។ 3 ​ប្រកួត​​ចុង​ក្រោយគឺ​​ឈ្នះ Leeds 3-1, ឈ្នះ Torquay 4-1 ក្នុង​ផ្ទះ និង​ឈ្នះ Barnsley 1-0 ក្រៅ​ផ្ទះ។ ប្រវត្តិជួបគ្នា 10 ​ប្រកួត  Ipswich ឈ្នះ 3 Southampton ឈ្នះ 4 ស្មើ 3 ។

ជួបគ្នា 4 ​ប្រកួត​ចុង​ក្រោយគឺ៖
03-08 Southampton 1-1 Ipswich
09-08 Southampton 2-2 Ipswich
03-09 Ipswich 0-3 Southampton
01-10 Southampton 2-1 Ipswich

Crystal (10) V Coventry (22)

Crystal ​បើក​រដូវ​កាលថ្មី 2 ប្រកួត គឺ 1-0-1 ​ទាត់​​បាល់​បាន 3 គ្រាប់ និ​ងរបូតវិញ 1 គ្រាប់ ។ 3 ​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Bromley 2-1 ក្រៅ​ផ្ទះ, ចាញ់ Peterborough 2-1 ក្រៅ​ផ្ទះ  តែ​ឈ្នះ Burnley 2-0 ក្នុង​ផ្ទះ ។

Coventry បើក​រដូវកាលថ្មី 2 ប្រកួត​គឺ 0-0-2 ​គ្មាន​ទាត់បាល់បាន 1 គ្រាប់សោះ តែ​របូតវិញ 2 គ្រាប់ ។ 3 ​ប្រកួត​ចុង​ក្រោយ គឺ​លេង​ចាញ់ Leicester 1-0 ក្នុង​ផ្ទះ, ចាញ់ Bury 3-1 និង​ចាញ់ Birmingham 1-0 ក្រៅ​ផ្ទះ​។ ប្រវត្តិ​ជួបគ្នា 10 ប្រកួត Coventry ឈ្នះ 3 ​Crystal ឈ្នះ 4 ​ស្មើ 3 ។

ជួបគ្នា 4 ប្រកួត​ចុង​ក្រោយគឺ៖
02-10 Crystal 0-1 Coventry
11-10 Crystal 2-0 Coventry
01-11 Coventry 2-1 Crystal
02-11 Coventry 2-1 Crystal

Doncaster (21) V Nottingham (20)

Doncaster បើក​រដូវ​កាលថ្មី 2 ​ប្រកួត​គឺ 0-0-2 ​ទាត់បាល់បាន 1 គ្រាប់ ​និង​របូតវិញ 3 គ្រាប់ ។​ 3 ​ប្រកួត​ចុង​ក្រោយគឺ​​លេង​​ចាញ់ Brighton 2-1 ក្រៅ​ផ្ទះ, ឈ្នះ Tranmere 3-0 ​តែ​ចាញ់ West Ham 1-0 ក្នុ​ងផ្ទះ ។

Nottingham បើក​រដូវ​កាល​ថ្មី 2 ប្រកួត​គឺ 0-1-1 គ្មាន​​ស៊ុត​បាល់​​បាន 1 គ្រាប់សោះ តែ​របូត​​វិញ 2 គ្រាប់ ។ 3 ​ប្រកួត​​ចុង​ក្រោយគឺ​លេង​ស្មើ Barnsley 0-0, ស្មើ  Notts County 3-3 ក្នុង​ផ្ទះ បន្ទាប់​មក​ចាញ់ Millwall 2-0 ក្រៅ​ផ្ទះ ។ ប្រវត្តិ​ជួបគ្នា 10 ប្រកួត Nottingham ឈ្នះ 1 Doncaster ឈ្នះ 5 ស្មើ 4 ​។

ជួបគ្នា 4 ប្រកួត​ចុង​ក្រោយគឺ៖
11-09 Nottingham 4-1 Doncaster
02-10 Doncaster 1-0 Nottingham
02-10 Doncaster 1-1 Nottingham
03-11 Nottingham 0-0 Doncaster

Birmingham (12) V Burnley (19)

Birgmingham បើក​រដូវ​កាលថ្មី 2 ​ប្រកួត​គឺ 1-0-1 ទាត់​បាល់​បាន 2 គ្រាប់ និងរបូត​វិញ 2 ​គ្រាប់ដែរ ។ 3 ប្រកួត​​ចុង​ក្រោយ គឺ​លេង​ចាញ់ Everton 2-1 ក្នុង​ផ្ទះ ចាញ់ Derby 2-1 ក្រៅ​ផ្ទះ​តែឈ្នះ Coventry 1-0 ក្នុង​ផ្ទះ ។

​Burnley បើក​រដូវ​កាល​ថ្មី 2 ប្រកួត​គឺ 0-1-1 ទាត់​បាល់​បាន 2 គ្រាប់ និង​របូតវិញ 4គ្រាប់។ 3 ​ប្រកួត​ចុង​ក្រោយគឺលេង​ស្មើ Watford 2-2, ឈ្នះ Burton 6-3 ក្នុង​ផ្ទះ​តែ​ចាញ់ Crystal 2-0 ក្រៅ​ផ្ទះ ។ ប្រវត្តិជួបគ្នា 10 ​ប្រកួត Burnley ឈ្នះ 3 Birmingham ឈ្នះ 4 ស្មើ 3 ។

ជួបគ្នា 4 ប្រកួត​ចុ​ងក្រោយគឺ៖
10-08 Burnley 1-1 Birmingham
02-09 Birmingham 1-1 Burnley
10-09 Burnley 2-1 Birmingham
05-10 Birmingham 2-1 Burnley

Leeds (23) V Hall (13)

Leeds បើក​រដូវ​កាលថ្មី 2 ប្រកួត​គឺ 0-0-2 ​ទាត់​បាល់​ 1 គ្រាប់ ​និង​របូត​វិញ 4 គ្រាប់ ។ 3 ​ប្រកួត​​ចុង​ក្រោយគឺ​លេង​​ចាញ់ Southampton 3-1 ក្រៅ​ផ្ទះ​ឈ្នះ Bradford 3-2 ​តែ​ចាញ់ Middlesbrough 1-0 ក្នុង​ផ្ទះ ។

​Hull បើក​រដូ​វកាលថ្មី 2 ប្រកួត​គឺ 1-0-1 ​ទាត់​បាល់​បាន 1 គ្រាប់ និងរបូតវិញ 1 គ្រាប់​ដែរ។ 3 ​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Blackpool 1-0, ចាញ់ Macclesfield 2-0 ក្នុង​ផ្ទះ​តែ​ឈ្នះ Ipswich 1-0 ក្រៅ​ផ្ទះ ។

ប្រវត្តិ​ជួបគ្នា 6 ​ប្រកួតគឺ៖
12-05 Leeds 2-0 Hull
04-06 Hull 1-0 Leeds
12-06 Leeds 0-0 Hull
01-07 Hull 1-0 Leeds
11-10 Leeds 2-2 Hull
02-11 Hull 2-2 Leeds