ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាប់ភីស៊ីត ៖ មន្ត្រីណាជួយថាក់ស៊ីន​​ត្រូវ​ប្រឈម​មុខការ​ស៊ើបអង្គេត

13 ឆ្នាំ មុន

អតីតនាយករដ្ឋមន្ត្រី​លោក​អាប់​ភីស៊ីត​វ៉េ​ចាជីវ៉ា កាលពីថ្ងៃទី១៥ សីហា បានលើក​ឡើង​ថា វាជាសិទ្ធិរបស់ប្រទេសជប៉ុនក្នុងការ​ផ្តល់​ទិដ្ឋ​ការ​ដល់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​ត្រូវធ្វើ​បទ​​ឧទ្ទេសនាមនៅខែក្រោយ។ រូប​លោក​មាន​ការ

អតីតនាយករដ្ឋមន្ត្រី​លោក​អាប់​ភីស៊ីត​វ៉េ​ចាជីវ៉ា កាលពីថ្ងៃទី១៥ សីហា បានលើក​ឡើង​ថា វាជាសិទ្ធិរបស់ប្រទេសជប៉ុនក្នុងការ​ផ្តល់​ទិដ្ឋ​ការ​ដល់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​ត្រូវធ្វើ​បទ​​ឧទ្ទេសនាមនៅខែក្រោយ។ រូប​លោក​មាន​ការងឿងឆ្ងល់ផងដែរ​ថា មិន​ដឹងជា​មានមន្ត្រី​រាជ​ការថៃ​ណាខ្លះ​ជាប់ពាក់ព័ន្ធក្នុងការជួយ​លោក​ថាក់ស៊ីននោះទេ ដែលធ្វើ​​​ឱ្យ​ទទួលបានទិដ្ឋាការ​ចូល​ប្រទេសជប៉ុននោះ។

លោកអាប់​ភីស៊ីតនិយាយថា លោក​ថាក់​ស៊ីន ដែល​កំពុងស្ថិត​ក្នុងភាព​និរទេស​ខ្លួន រត់​គេច​ពីការ​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​ថៃ​ ហើយនៅ​មាន​សវនា​ការជាច្រើន​ទៀត​​មិនទាន់បាន​ជម្រះ​ក្នុង​តុលាការថៃនោះ​។ ហេតុនេះ​ប្រើ​មន្ត្រីរាជការ​ថៃរូប​ណា​​ជាប់ពាក់ព័ន្ធ ក្នុងការ​ជួយគាត់​គឺ​ត្រូវ​ប្រឈមមុខនឹងការស៊ើបអង្កេត។

​សូម​បញ្ជាក់​ថា សម័យរដ្ឋាភិបាលលោក​អាប់ភីស៊ីតបានដាក់សំពាធលើប្រទេសក្រៅ​ជាច្រើន​ហាមប្រាម​​លោក​ថាក់ស៊ីន ចេញ​-​ចូល ដោយ​សំអាងថាលោកថាក់​ស៊ីន​រត់​គេច​ខ្លួន​ពីការ​ជំនុំ​ជម្រះ​ និងមានដីកា​តាមចាប់ខ្លួនគាត់​ជា​ច្រើ​នថែមទៀត​។ តែទោះជាយ៉ាងណា រដ្ឋាភិបាល​ប្រទេស​ក្រៅ​​បាន​​ផ្លាស់​ប្តូរ​​ឥរិយាបថ​លើ​បញ្ហា​លោក​ថាក់​ស៊ីនស្ទើរ​ភ្លាមៗ បន្ទាប់ពីប្អូនស្រីពៅរបស់គាត់​គឺ​លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រានិងគណ​បក្ស​ភឿថៃ​ឈ្នះឆ្នោតលើគណបក្សប្រជាធិប​តេយ្យ​របស់លោកអាប់ភីស៊ីតកាលពីថ្ងៃ​ទី​៣ ខែ
កក្ក​ដា ។ ​ប្រទេសអាល្លឺម៉ង់បានលុបចោលបំរាម​ផ្តល់​ទិដ្ឋាការរបស់លោកថាក់ស៊ីន ពីរបីថ្ងៃមុន​លទ្ធ​​ផល​​បោះ​ឆ្នោត​។

លោករដ្ឋមន្ត្រីការបរទេសថៃថ្មី Surapong Towijakchaikul និយាយថា នាពេល​ថ្មីនេះ​ប្រទេសជប៉ុនបានប្រគល់ទិដ្ឋាការពិសេសសំរាប់ លោកថាក់ស៊ីន ​បន្ទាប់​ពី​រូបគាត់​បានពិភាក្សា​លើការស្នើសុំទិដ្ឋាការលោកថាក់ស៊ីនជាមួយមន្ត្រី ទូតជប៉ុនប្រចាំក្រុងបាងកក លោក​ Seiji Kojima កាលពីសប្តាហ៍មុន។

គួររំលឹក​ថា ច្បាប់ជប៉ុនមិនអនុញ្ញាតឱ្យ​អ្នក​ណាម្នាក់ដែលមានពិរុទ្ធភាពនិងជាប់ពន្ធនាគារ ជាង១ឆ្នាំចូលប្រទេសជប៉ុន ប៉ុន្តែក្នុងលក្ខខណ្ឌ ​ណា​មួយ​ដែលអាច​ឱ្យអ្នក​មាន​​បញ្ហា​​ទាំង​នោះ​ចេញ-ចូល​បាននោះ​ លុះ​ត្រា​ណា​​ក្រសួង​យុត្តិ​ធម៌​ចេញ​លិខិត​អនុញ្ញាត និងទទួល​ស្គាល់​ជា​ពិសេស។

កាលពីរដ្ឋាភិបាលមុនដែលគ្រប់គ្រងដោយគណបក្សប្រជាធិបេតយ្យ បានដកហូត​លិខិត​ឆ្លង​ដែនធម្មតានិងការទូតរបស់លោកថាក់ស៊ីន។ ការ​ធ្វើដំណើររបស់គាត់ ប្រើប្រាស់លិខិតឆ្លង​ដែន​Montenegro៕​