ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារមួយខ្នងបា.ក់រលំនៅក្រុងញូវយ៉ក ស.ម្លា.ប់មនុស្ស២នាក់ និងរ.បួ.ស១៧នាក់ ខណៈប្រតិបត្តិការរុករកកំពុងបន្ត

5 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ អគារ​មួយ​បាន​បាក់​ កាលពី​ថ្ងៃ​ទី​១១ ​វិច្ឆិកា​ នៅ​ក្រុង​ញូ​វ​យ៉​ក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២​នាក់ ​និង​របួស​១៧​នាក់​ ។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៃ​ទីក្រុង​នោះ​គូសបញ្ជាក់​ថា អគារ​ដែល​បាក់​នោះ​ស្ថិត​នៅ​សង្កាត់ ​BROOKLYN ​។ ក្នុង​ចំណោម​អ្នក​របួស​មាន​កុមារ​៧​នាក់​ ក្នុង​នោះ​៤​នាក់​របួសធ្ងន់​ ។ ពួក​អ្នក​ជួយ​សង្គ្រោះ​មក​ទល់​ពេល​នេះ​ នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​បាក់​អគារ​នេះ​នៅឡើយ​ ហើយ​នោះ​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើ​​ប​អង្កេត​មួយ ​។

យោ​ង​តាម​ប្រមុខ​ភ្នាក់ងារ​ក្រុង​ទទួល​បន្ទុក​ខាង​អគារ​ថា ពេល​បាក់​បណ្ដា​កម្មករ​កំពុង​ជីកដី​នៅ​ទីនោះ​។ អ្នក​ជួយ​សង្គ្រោះ​ជាង​២៥០​នាក់​ និង​បណ្ដា​បុគ្គលិក​នៃ​ភ្នាក់ងារ​សង្គ្រោះ​បន្ទាន់ បាន​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​អគារ​បាក់​នេះ​ ។ ប្រ​តិ​ប​តិ្ត​ការ​ជួយ​សង្គ្រោះ​អាច​ប្រើ​ពេល​យូរ​​ក្នុង​ការ​កាយ​គំនរ​បាក់បែក​ ។ ប្រតិបត្តិការ​រុករក​កំពុង​បន្ត​ ។ គេ​មិន​ទាន់​ដឹង​ថា ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ស្ថិត​ក្នុង​តំបន់​អគារ​បាក់​នេះ​នៅឡើយ​ ៕