ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី និងអ៊ុយក្រែន ព្រមព្រៀងដោះដូរឈ្លើយសឹក ខណៈបទឈប់បា.ញ់នៅមិនទាន់មានលទ្ធផល

23 នាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​ការ​ចរចា​គ្នា​ថ្មី​រវាង​រុ​ស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​​នៅ​ក្រុង​អា​ប៊ូ​ដា​ប៊ី​ អេ​មី​រ៉ាត់​អា​រ៉ាប់​រួម កាលពី​ថ្ងៃ​ទី​១០​ និង​១១​វិច្ឆិកា​ ក្រោម​អាជ្ញាកណ្ដាល​អា​មេ​រិ​ក លទ្ធផល​នៃ​ការ​ចរចា​នោះ ​មាន​តែ​ការ​ព្រមព្រៀង​លើ​ការ​ដោះ​ដូរ​ឈ្លើយសឹក​គ្នា ដូច​ការ​ចរចា​លើក​មុន​ៗ​ដែរ​ ។

ការ​ចរចា​នោះ​ ពុំ​សម្រេច​បានការ​រីក​ចម្រើន​ណាមួយ​ឡើយ ​ក្រៅពី​ការ​ដោះ​ដូរ​ឈ្លើយសឹក​គ្នា​ ។ បញ្ហា​បទ​ឈប់​បាញ់​គ្នា ​ក៏​ដូច​ជា​ទំនាស់​ដែនដី មិន​មានការ​រីក​ចម្រើន​ទៅ​មុខ​ទេ ដោយ​ម្ខាង​ៗ​ហាក់​នៅ​ប្រកាន់​ជំហរ​ដដែល​ ។ ភាគី​ទាំង​២​បាន​ព្រមព្រៀង​គ្នា​លើ​គោល​ការ​នៃ​ការ​ដោះ​ដូរ​អ្នកទោស​គ្នា​ក្នុង​ចំនួន​ច្រើន​ ។ បេសកជន​អា​មេ​រិ​ក​លោក ​JARED KUSHNER ប្រកាស​ពី​កិច្ចព្រមព្រៀង​នោះ​ដោយ​បញ្ជាក់​ថា ចំនួន​ជា​ស្ថាពរ​នៃ​ឈ្លើយសឹក​ដែល​គ្រោង​ដោះ​ដូរ​គ្នា​កំណត់​នា​ថ្ងៃ​ទី​១១ ​វិច្ឆិកា​។

​

អ្នក​ចរចា​សំខាន់​របស់​អ៊ុយ​ក្រែ​ន ​លោក​រូ​ស្ទេ​ម​អ៊ូ​មេ​រ៉ូ​វ ​និង​សម​ភាគី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ មី​ឌី​ន​ស្គី ក៏​អះ​ប​អាង​ពី​ការ​ដោះ​ដូរ​នោះ​ដែរ តែ​មិន​បាន​ផ្ដល់​ការ​បញ្ជាក់​ពី​កាលបរិច្ឆេទ​ ឬ​ទំហំ​នៃ​ការ​ដោះ​ដូរ​គ្នា​នោះ​នៅឡើយ​ ។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​ គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១០ ​វិច្ឆិកា​ ថា បណ្ដា​អ្នក​ចរចា​ពិភាក្សា​គ្នា​លើ​ការ​ដោះ​ដូរ​ឈ្លើយសឹក​គ្នា​ម្ខា​ង​ៗ១០០០​នាក់ ហើយ​អាច​ដល់​១៥០០​នាក់​ ៕