ខេត្តកណ្ដាល ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដឹកនាំផ្នែកជំនាញ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បើកការស្រាវជ្រាវករណី អំពើលួច(នាឡិកាវាស់គីឡូទឹក) និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ១នាក់ មានឈ្មោះ ង៉ា ប៊ុនស៊ុយ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកាកាប សង្កាត់ពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+) ឃាត់ខ្លួនៅចំណុច ផ្លូវ២១A ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់នាឡិកាវាស់គីឡូទឹករបស់ជនរងគ្រោះសរុបទាំងអស់ប្រហែលជាង៥០គ្រឿង ហើយបានយកនាឡិកាវាស់គីឡូទឹកនោះ ទៅដោះបំបែកចេញពីគ្នា រួចយកទៅលក់ឲ្យអ្នកដើរទិញអេតចាយតាមផ្លូវនៅខណ្ឌមានជ័យ បាន០១គីឡូតម្លៃ ១ម៉ឺនរៀល ។
បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ៕










ចែករំលែកព័តមាននេះ