ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! បំបែ.កបានហើយ​សំណុំរឿងបុរសចិនម្នាក់ជិះ​ម៉ូតូ​ដេញ​តាម​ចោរលួ.ច​ប្រេង ​ត្រូវ​​ឃា.តករ​បា.ញ់​​ស្លា.ប់​ ​ផ្អើលស្រុក​ភ្នំស្រួច

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ចំនួន​៩​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​សហការ​បង្ក្រាប​បាន​បន្តបន្ទាប់ ខណៈ​ដែល​ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​លួច​យក​ប្រេង​ពី​ក្រុមហ៊ុន យក​ទៅ​លក់​បន្ត ហើយ​ជនជាតិ​ចិន​តាម​ទាន់ ក៏​ទាញ​កាំភ្លើង​បាញ់​សម្លាប់​តែ​ម្តង​។ សមត្ថកិច្ច​បាន​បំបែកសំណុំរឿង ដោយមានការ​សហការ​ចំនួន​៣​ខេត្ត ​បង្ក្រាប​បាន​ឃាតករ និង​អ្នក​ពាក់ព័ន្ធ​បន្តបន្ទាប់​​ ។ ​ការ​បង្ក្រាប​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៦​។ គួររំលឹកថា បុរស​ចិន​ម្នាក់​សង្ស័យ​ជិះ​ម៉ូតូ​តាម​ចោរ​លួ​.​ច​ប្រេង ត្រូវ​ឃា​.​តករ​បា​.​ញ់​ស្លា​.​ប់ ផ្អើល​ស្រុក​ភ្នំស្រួច

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​​ឱ្យ​ដឹង​ថា ករណី​ឃាតកម្ម​គិត​ទុកជា​មុន​ (​កម្មករ​បើក​រថយន្ត របស់​ក្រុមហ៊ុន លួច​បូម​ប្រេង​លក់ និង​បាញ់ សម្លាប់​ជន​រង​គ្រោះជា​មេការ និង​ជា​ជនជាតិ​ចិន​) កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​លើ​កំណាត់​ផ្លូវ​លេខ ១៤២ ស្ថិត​នៅ​ក្នុងភូមិ​មាត់​សាយ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នៅ​មុន​ពេល​កើតហេតុ​មាន​ករណី​ឃាតកម្ម​ដោយ​គិត​ទុកជា​មុន (​បាញ់​សម្លាប់​)​បង្ក​ដោយ​ជនសង្ស័យ​១​នាក់​មិន​ស្គាល់​អត្តសញ្ញាណ ប្រើ​អាវុធ​ខ្លី​១ដើម​។ ជន​រង​គ្រោះ​មា​ប​ឈ្មោះ HAN YUNMING MING ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន ជា​បុគ្គលិក​ផ្នែក​គ្រប់គ្រង សម្ភារ​: និង ប្រេង តំបន់​សេដ្ឋកិច្ច ពិសេស យីហោ​( ជី​ង ឆឹង ) មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្នោត​ព្រែក ឃុំ​តាំង​ស្យា ស្រុក​ភ្នំ
ស្រួច ខេត្តកំពង់ស្ពឺ ។ ស្លាកស្នាម​: បាញ់​ត្រូវ​ចំ​ទ្រូង​ខាងស្តាំ ធ្លា​យមក​ចង្កេះ​ខាងឆ្វេង ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​បន្ត​ថា តាម​ការ​បំភ្លឺ ពី​ឈ្មោះ LIU LI CHAO ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ចោរលួច​ប្រេង​ពី​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​ដាក់​ចូល​ក្នុង​កាន ដឹក​ដោយ​ម៉ូតូ​ចេញ​តាម​ផ្ល​វ​ច្រក​លើ​ភ្នំ​ចេញ​មក​ក្រៅ ពេល​នោះ ជន​រង​គ្រោះបាន​ជិះ​ម៉ូតូ ទៅ​មើលឃើញ​ជនសង្ស័យ​​ម្នាក់​ ជិះ​ម៉ូតូ​ដឹក​ប្រេង តាម​ផ្លូវ​គោ​យន្ត​លើ​ភ្នំ​ទៅ​ត្បូង ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម រហូត​ដល់​កន្លែង​កើតហេតុ​តាម​ទាន់ ត្រូវ​ជនសង្ស័យ​បាញ់​បណ្តាល​ឲ្យ​ស្លាប់ តែ​ម្តង​។ បន្សល់​កន្លែង​កើតហេតុ​រួមមាន​ ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​C125​ ស៊េរី​ឆ្នាំ​២០២២ ស្លាក​លេខ​កំពង់ចាម​1F-3652 និង​ទូរស័ព្ទ​១​គ្រឿង ម៉ាក​SAMSUNG ស៊េរី​ចាស់ (​របស់​ជន​រង​គ្រោះ​)​និងសំបក​គ្រប់ K 54 មួយ​គ្រាប់​។

សាកសព​ជន​រង​គ្រោះ ក្រោយ​ពី​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ ពិនិត្យ រួច​បាន​ដឹក​យក​ទៅ​តំកល់ នៅ​សាល
តំកលសព​វត្ត​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ រង​ចាំ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ទៀត​ថា បើ​យោង​តាម​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត បឋម​សន្និដ្ឋាន​ថា​: ជា​ករណី​ផ្តើម​ចេញពី​កម្ម
ករ បើ​ក​រថយន្តបូម​ប្រេង​លក់ ហើយ​ដឹក​ប្រេង​ចេញ​ទៅ ជន​រង​គ្រោះ​តាម​ទាន់ ក៏​ប្រើ​អាវុ​ធ​បាញ់​សម្លាប់​ជន​រង​គ្រោះ ហើយ​បើក​ម៉ូតូ​ដឹក​ប្រេង​គេចខ្លួន​តែ​ម្តង ​។ ​ក្រោយ​ហេតុការណ៍​បាន​កើតឡើង ដោយ​អនុ​តាម​បញ្ជា​ដឹកនាំ​ឯកឧត្តម ឧត្តម​សេនី​យ៌​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ លោក​ឧត្តម​សេនី​យ៌​ទោ​ឃឹម សុក​ខៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឹ និង ដោយ​មានការ​សម្របសម្រួល ពី​ឯកឧត្តម​ព្រះរាជអាជ្ញា ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះ​សីហ​នុ លោកជំទាវ​ព្រះរាជអាជ្ញា​ខេត្តកោះកុង ។

លោក​ឧត្តមសេនីយ៍ត្រី​ហ៊ុន មុន្នី​រ័​ត្ន អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​លោក​ឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការ​រង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ កម្លាំង ចុះ​ប្រតិបត្តិការ ប​ង្រា្ក​ប ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​៩​នាក់​÷ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៦ បាន​ឃាត់​ខ្លូ​ន​ជនសង្ស័យ​ចំនួន​៦​នាក់​(​អ្នក​លួច​បូម​ប្រេង​) ៖
ទី​១-​ឈ្មោះ ន​ន ណេ​ង ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន (​អ្នក​បើក​អា​អិ​ច​)
ទី២-​ឈ្មោះ ភួង សំណាង ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ រស់នៅ​ក្នុងភូមិ​កុមារ​ពេទ្យ ឃុំ​អូរ ស្រុក​ភ្នំស្រួច (​អ្នក​បើកឡាន​)

ទី​៣-​ឈ្មោះ ព្រិច បូ​រ៉ា ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន (​អ្នក​បើកឡាន​)
ទី​៤-​ឈ្មោះ ឃុ​យ ធី ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន (​អ្នក​បើកឡាន​)
ទី​៥-​ឈ្មោះ​ណុ​ប សាក់ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន (​អ្នក​បើកឡាន​)
និង​ទី​៦-​ឈ្មោះ​សួង សុ​និ​ត ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន (​អ្នក​បើកឡាន​) ។

ក្រោយ​សួរនាំ ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ពួក​ខ្លួន​បាន​លួច​បូម​ប្រេង​លក់​ឲ្យ​មេការ​ឈ្មោះ ណា​ង ភេទ​ប្រុស ​អាយុ​ប្រហែល​៣០​ឆ្នាំ ជា​អ្នក​ហៅ​អ្នក​មក​ទិញ ក្នុង​១​កាន តម្លៃ​៦​ម៉ឺន​រៀល ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​បន្ថែម​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​របស់​ក្រុម​ជនសង្ស័យ​រួច​មក នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៦ កម្លាំង​នគរបាល បាន​សហការ​ជាមួយ​នគរបាល​ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​មឿ​ន សុខ​គា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ (​មុខរបរ កម្មករ​សំណង់​) ក្រោយ​ឃាត់ខ្លួន​បាន​សារភាព​ថា ពួក​ខ្លួន​មាន​គ្នា​៥​នាក់ បាន​ទៅ​ទិញ​ប្រេង ជា​ច្រើន​លើក សរុប ប្រ
ហែល​ជាង​២០០​កាន ដោយ​ទិញ​ពី​ឈ្មោះ​ណា​ង និង ឈ្មោះ​ន​ន ណេ​ង (​ត្រូវ​ឃាត់ខ្លួន​)​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា លុះ​រហូត​ដល់​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹកថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៦ នគរបាល​បាន​សហការ​ជាមួយ​នគរបាល​ខេត្តកោះកុង បន្ត​ឃាត់ខ្លួនជនសង្ស័យ​ចំនួន​២​នាក់​ទៀត​ ទី​១- ឈ្មោះ​ឆាយ ផាត ហៅ​ឆាយ សុ​ផាត ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង (​ជា​អ្នក​បាញ់​សម្លាប់​ជន​រង​គ្រោះ​) មុខរបរ​ជា​យោធា នៅ​វរ​សេនា​តូច​លេខ​៣៣១ បាន​នាំ​ខ្លួន​ទៅ​យក​អាវុធ​ខ្លី​K54 លេខ 778809 ដែល​លាក់​ទុក​ក្នុង​ព្រៃ ។

ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ដៃដល់បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ទៅ​ទិញ​ប្រេង​ពី​កម្មករ ដែល​បើកឡាន​នៅ​ក្នុង​ការដ្ឋាន និង ជា​អ្នក​បាញ់​សម្លាប់​ជន​រង​គ្រោះ​(​ជនជាតិ​ចិន​) ដោយ​ខឹង​ជនជាតិ​ចិន​ជិះ​ម៉ូតូ តាម​ទាន់​ហើយ​ធាក់​ម៉ូតូ​ខ្លួន​ឲ្យ​ដួល និង​ទី​២-​ឈ្មោះ​ជ័យ សីហា ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុងភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដកហូត​ ម៉ូតូ​ហុងដា​C.125​ស៊េរី ឆ្នាំ​២០១២ពណ៌​ខ្មៅ (​ម៉ូតូ​ដឹក​ប្រេង​) ។

បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​ទាំង​៩​នាក់ រួម​ជាមួយនឹង​វត្ថុ​តាង នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕