ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មូបារ៉ាក់​​បញ្ជូន​តាម​​គ្រែ​ស្នែង​​មក​កាន់​​តុលាការ​​ទៀត​

13 ឆ្នាំ មុន

យោង​តាម​រូបភាព​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរ​ទស្សន៍​រដ្ឋ​ អតីត​ប្រធានា​ធិបតី​អេហ្ស៊ីប​ លោក​ហូ​ស្នី​មូ​បារ៉ាក់ ត្រូវ​បាន​បញ្ជូន​ជា​ថ្មី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ សីហា មក​កាន់​បណ្ឌិត​សភា​ប៉ូលិស​នា​ជាយ​ក្រុង​គែរ​ជា​កន្លែង​ធ្វើ​សវនា​ការ​កាត់​ទោស​លោក​ពី​បទ​សម្លា.ប់​ពួក​បាតុ​ករ​ និង​ពុក​រលួយ​។

យោង​តាម​រូបភាព​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរ​ទស្សន៍​រដ្ឋ​ អតីត​ប្រធានា​ធិបតី​អេហ្ស៊ីប​ លោក​ហូ​ស្នី​មូ​បារ៉ាក់ ត្រូវ​បាន​បញ្ជូន​ជា​ថ្មី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ សីហា មក​កាន់​បណ្ឌិត​សភា​ប៉ូលិស​នា​ជាយ​ក្រុង​គែរ​ជា​កន្លែង​ធ្វើ​សវនា​ការ​កាត់​ទោស​លោក​ពី​បទ​សម្លាប់​ពួក​បាតុ​ករ​ និង​ពុក​រលួយ​។

លោក​មូបារ៉ាក់​ អាយុ​៨៣​ឆ្នាំ​ បាន​បញ្ជូន​តាម​ឧទ្ធម្ភាគចក្រ​​មក​ចុះ​​ជិត​បណ្ឌិត​សភា​នោះ​ បន្ទាប់​មក​ដឹក​តាម​រថ​យន្ត​ពេទ្យ​មក​ដល់​មាត់​ទ្វារ​តុលាការ​។ លោក​មូបារ៉ាក់​ត្រូវ​គេ​ដាក់​ឱ្យ​​ដេក​​លើ​គ្រែ​នៅ​កន្លែង​ជន​ជាប់​ចោទ​ ហើយ​បាន​និយាយ​យ៉ាង​ខ្លី​ទៅ​កាន់​​កូន​ប្រុស​លោក​ទាំង​២​នាក់​ដែល​នៅ​ក្បែរ​លោក​។

សវនា​ការ​កាត់​ទោស​ពី​បទ​សម្លាប់​ពួក​បាតុ​ករ​ និង​ពី​បទ​ពុក​រលួ​យ​ប្រឆាំង​អតីត​ប្រធានា​ធិបតី​អេហ្ស៊ីប​ លោក​ហូ​ស្នី មូ​បារ៉ាក់​ ជា​លើក​ដំបូង​សម្រាប់មេ​ដឹក​នាំ​មួយ​រូប​នៅ​តំបន់​មជ្ឈិម​បូព៌ា​តាំង​ពី​ចាប់​ផ្តើម​ចលនា​និទាឃ​រដូវ​អារ៉ាប់​ មក​បើក​ធ្វើ​ជា​ថ្មី​នៅ​ក្រុង​គែរ​ កាល​ពី ថ្ងៃ​ទី​១៥ សីហា ក្រោម​កិច្ច​ការ​ពារ​សន្តិ​សុខ​យ៉ាង​ខ្ពស់​។ កាល​ពី​ថ្ងៃ​ទី​៣ សីហា លោក​មូបារ៉ាក់​ត្រូវ​បាន​នាំ មក​កាន់​តុលាការ​ពេល​បើក​សវនា​ការ​កាត់​ទោស​លោក​ដោយ​លោក​ដេក​លើ​គ្រែ​ពេទ្យ ហើយ​បដិ​សេធ​រាល់​ការ​ចោទ​ប្រកាន់​ ៕