ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់ប្រកាសក្ដែងៗ៖ មូលដ្ឋានទ័ពអាមេរិកនៅអឺរ៉ុប និងកោះឆ្ងាយៗ អាចក្លាយជាគោលដៅវា.យ.ប្រ.ហា.រ.សងសឹក

2 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ អ៉ី​រ៉​ង់​គំរាម​សងសឹក​អឺរ៉ុប ​។ លេខាធិការ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​សន្តិសុខ​ជាតិ​អ៉ី​រ៉​ង់​​លោក​ម៉ូ​ហ៍​សេន​ រី​ហ្សែ​អ៉ី អះអាង​ កាលពី​ថ្ងៃ​ទី​១១ ​វិច្ឆិកា​ ថា អ៉ី​រ៉​ង់​នឹង​វាយប្រហារ​បណ្ដា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក ​ក្នុង​នោះ​ រួម​ទាំង​នៅ​អឺរ៉ុប​ផង​ដែរ ប្រសិនបើ​មូលដ្ឋាន​ទាំងនេះ​ ត្រូវ​បាន​ប្រើ​ដើម្បី​វាយប្រហារ​ប្រឆាំង​អ៉ី​​រ៉​ង់ ​។

​

ក្នុង​បទ​សម្ភា​ន៍​មួយ​ជាមួយ​ទូរទស្សន៍​លី​បង់ ​AL MAYADEEN លោក​ម៉ូ​ហ៍​សេន​រី​ហ្សែ​អ៉ី​​ថ្លែង​ថា ប្រសិនបើ​បណ្ដា​យន្តហោះ​ចម្បាំង​​អា​មេ​រិ​ក ហោះ​ចេញពី​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​ណាមួយ ទោះជា​ស្ថិត​នៅ​ប្រទេស​អឺរ៉ុប​មួយ​ក្ដី​ ឬ​ពី​តំបន់​ឆ្ងាយ​មួយ​ផ្សេង​ទៀត ដើម្បី​ទម្លាក់​គ្រាប់បែក​លើ​អ៉ី​​រ៉​ង់ នោះ​យើង​នឹង​វាយប្រហារ​មូលដ្ឋាន​ទាំងនេះ​ ។ លោក​អះអាង​ទៀត​ថា ការ​តបត​របស់
អ៉ី​​រ៉​ង់​ចំពោះ​ការ​វាយប្រហារ​ថ្មី​ៗ​របស់​អា​មេ​រិ​ក នឹង​សំដៅលើ​បណ្ដា​ទីតាំង​យោធា​អា​មេ​រិ​ក​នៅ​តំបន់​ឆ្ងាយ​ៗ ក្នុង​នោះ​មាន​ទាំង​បណ្ដា​ទីតាំង​ដែល​យើង​មិន​ធ្លាប់​វាយប្រហារ​ផង​ដែរ​។ យើង​អាច​រហូត​ដល់​វាយប្រហារ​លើ​កោះ​មួយ​ចំនួន ដែល​ចាត់​ទុក​ថា​មី​
ស៊ី​ល​យើង​វាយប្រហារ​មិន​ដល់​ផង​ដែរ​ ។

បើ​រាប់​ទាំង​មូលដ្ឋាន​យោធា​នៅ​តួ​ក​គី​ផង សហរដ្ឋអាមេរិក​មាន​មូលដ្ឋាន​យោធា​៥០​កន្លែង​នៅ​អឺរ៉ុប ដោយ​មូលដ្ឋាន​ទាំងនោះ​សុទ្ធតែ​ស្ថិត​ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​អូតង់​ ។ កាលពី​ខែមីនា​ ឆ្នាំ​២០២៤ តាម​តួលេខ​របស់​សភា​អា​មេ​រិ​កថា មាន​ទាហាន​អា​មេ​
រិ​ក​ដល់​ជាង​៦៧.០០០​នាក់ ដាក់​ពង្រាយ​នៅ​អឺរ៉ុប​ក្នុង​នោះ​ភាគច្រើន​នៅ​អា​ល្លឺ​ម៉​ង់ ​(៣៥.០៦៨​នាក់​) អ៉ី​តា​លី​១២.៣៧៥​នាក់ និង​អង់​គ្លេស​១០.០៥៨​នាក់​ ។ ដែនដី​បារាំង​មិន​ទទួល​ទាហាន​អា​មេ​រិ​ក​ឡើយ​ ចាប់តាំងពី​ឆ្នាំ​១៩៦៧​មក​ ។

​

ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ថ្លែង​កាលពី​ថ្ងៃ​ទី​៩ ​វិច្ឆិកា​ ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា លោក​វាយតម្លៃ​ថា សង្គ្រាម​ជាមួយ​អ៉ី​​រ៉​ង់ ​ពិតជា​ចប់​ហើយ​ខាង​ផ្នែក​យោធា​ ។ លោក​ថា​ ខាង​ផ្នែក​យោធា​សង្គ្រាម​នៅ​អ៉ី​រ៉​ង់​ពិតជា​ចប់​ហើយ​ ។ យើង​ប្រកាន់
​យក​ការ​រក្សា​ស្ថានភាព​ដដែល​ ។ លោក​បន្ត​ទៀត​ថា​ អ៉ី​​រ៉​ង់​ត្រូវ​បាន​បង្ក្រាប​ តែ​លោក​បញ្ជាក់​ថា​ លោក​នឹង​ស្វែងរក​ឲ្យ​ឃើញ​ដំណោះ​ស្រាយ​រយៈពេល​យូរ​មួយ ​ដើម្បី​ធានា​ថា កម្មវិធី​នុយក្លេអ៊ែរ​អ៉ី​​រ៉​ង់​ត្រូវ​បំផ្លាញ​ចោល​។

ប្រមុខ​សេត​វិមាន​លើក​ពី​ពាក្យពេចន៍​ម៉ឺ​ង​ម៉ាត់​មួយ​ចំនួន​របស់​លោក ទាក់ទិន​នឹង​ការ​ដក​ការ​គំរាមកំហែង​របស់​លោក វាយ​ប្រហារ​​អ៉ី​រ៉​ង់​ជា​ថ្មី ក្រោយ​ការ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​សហរដ្ឋអាមេរិក​។ លោក​ថា​ អន្តរាគមន៍​យោធា​មួយ​ហាក់​លែង​ចាំបាច់​ទៀត​ហើយ តែ​យើង​ត្រៀម​បញ្ចេញ​សកម្មភាព ប្រសិនបើ​សភាពការណ៍​មានការ​ផ្លាស់​ប្ដូរ ​។

​