ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខឹង​ចាក់​បទចម្រៀង​ឱ្យមិនទាន់​​ ទាញ​ក្បាល​​​មេក្រូ​​​វាយ​នារីមេ​ការ​​បែក​ក្បាល​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​ ​យុវជនម្នាក់​ក្នុង​ចំណោម​បក្សពួក​​៥​នាក់​ត្រូវ​បាន​​កម្លាំង​ប៉ូលិស​​ ខណ្ឌដង្កោ ​​ធ្វើការ​ឃាត់ខ្លួន​​កសាងសំណុំ​រឿង​​​បញ្ជូនទៅ​តុលាការ​​បន្ទាប់ពីពួកគេ​ ផឹកស្រា​​​ស្រវឹង​​វាយក្បាល​​នារី​មេការ​​​បន្ទប់ខារ៉ាអូខេម្នាក់ បណ្តាល​​ឱ្យបែក​ហូរ​ឈាម​​​ ព្រោះ​​តែ​ខឹង​ស្ត្រីរូប​នេះ​​មិន​​​ចាក់បទ​ចម្រៀង​​ទាន់ចិត្ត​​​​ខ្លួន​ កុំម៉ង់​​​ ដើម្បី​ច្រៀង​។

រាជធានីភ្នំពេញ​​ ៖ ​ ​យុវជនម្នាក់​ក្នុង​ចំណោម​បក្សពួក​​៥​នាក់​ត្រូវ​បាន​​កម្លាំង​ប៉ូលិស​​ខណ្ឌដង្កោ ​​ធ្វើការ​ឃាត់ខ្លួន​​កសាងសំណុំ​រឿង​​​បញ្ជូនទៅ​តុលាការ​​បន្ទាប់ពីពួកគេ​ផឹកស្រា​​​ស្រវឹង​​វាយក្បាល​​នារី​មេការ​​​បន្ទប់ខារ៉ាអូខេម្នាក់ បណ្តាល​​ឱ្យបែក​ហូរ​ឈាម​​​ ព្រោះ​​តែ​ខឹង​ស្ត្រីរូប​នេះ​​មិន​​​ចាក់បទ​ចម្រៀង​​ទាន់ចិត្ត​​​​ខ្លួន​កុំម៉ង់​​​ ដើម្បី​ច្រៀង​។

ហេតុការណ៍​​នេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​​១១​និង​​៣០នាទី​យប់​​​​ថ្ងៃទី​១២ សីហា ​២០១១ នៅ​ក្នុងបន្ទប់ខារ៉ាអូខេ​ និង​ភោជនីយ​ដ្ឋាន​​​​សែនរីករាយ ដែលមានទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​​​ផ្លូវ​លេខ​​​​២០០៤ ភូមិត្រពាំង​​ល្វា សង្កាត់​កាកាប​​ ខណ្ឌដង្កោ ​​​​។ ជន​ដៃ​ដល់​​​ឈ្មោះ​​​​យិន ដារ៉ា ​អាយុ​២៤​ឆ្នាំ ​​មុខរបរ​​​អ៊ុត​ទូរស័ព្ទ ​​ស្នាក់​​នៅ​ផ្ទះ​លេខ​​៦៨ ​ផ្លូវលេខ​​៣១៥ សង្កាត់បឹង​​កក់​​២ ខណ្ឌទួលគោក ​​​ឯ​បក្ស​ពួក​​​៤នាក់ទៀត​​​គេច​ខ្លួនបាត់​។ ​​ចំណែក​ឯ​ជន​រង​គ្រោះ​​ឈ្មោះ​យិន ​​សៀក​​មួយ ​ភេទស្រី អាយុ​២០​ឆ្នាំ ​​ជាមេការ​​បន្ទប់​ខារ៉ាអូខេ​នោះ​ មានទីលំនៅ​ផ្ទះជួល​ ផ្លូវ​​លេខ​​​២០០៤ ​​ភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប រង​​របួស​​បែកក្បាល ។

តាមប្រភព​ព័ត៌​មាន​​បាន​ឱ្យដឹង​ថា នៅ​មុន​ពេល​​កើតហេតុ ​​ជន​​ដៃ​ដល់​​​រួមជាមួយបក្សពួ​ក​​៤​នាក់​ទៀត​​បានចូល​ទៅផឹកស៊ី​​ និងច្រៀង​ខារ៉ាអូខេ​​​​នៅ​​ក្នុង​ភោជនី​យ​ដ្ឋាន​​ និងខារ៉ាអូខេ យីហោ​​សែន​រីករាយ​នោះ​។ ​​ពេលទៅ​ដល់​ជន​ដៃ​ដល់​​ឈ្មោះ​យិន​ ​​ដារ៉ា ​បា​ន​កុំ​ម៉ង់​​បទចម្រៀង​​​ឱ្យស្ត្រី​​​រងគ្រោះ​​​​ចាក់​ឱ្យខ្លួន​​ច្រៀង ប៉ុន្តែ​ខណៈ​នោះ​​ដោយសារ​ភ្ញៀ​វ​ចូលច្រៀង​​​ច្រើន និង​​កុំម៉ង់​​បទចម្រៀង​​​ច្រើន ​ទើបចាក់​តាមចិត្ត​​ដែល​កុំ​ម៉ង់​​នោះមិនទាន់​ ហើ​យ​ជន​នេះ​ក៏ទាញ​​​ក្បាលមេ​ក្រូ​វាយនាង​​មេការ​តែ​ម្តង៕