ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ទន្លេស្រែពក​ឡើង​ដល់​១៣,៦៧​ម៉ែត្រ ៖ អាជ្ញាធរ​ខេត្តរតនគិរី បន្ត​តាមដាន និង​ជម្លៀស​ពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព

7 ម៉ោង មុន
  • រតនគិរី

ខេត្តរតនគិរី ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៥ នេះ​ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ស្ថិត​ក្នុង​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្រ ។ នេះ​បើ​យោង​តាម​ផេ​ក…

ខេត្តរតនគិរី ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៥ នេះ​ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ស្ថិត​ក្នុង​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្រ ។ នេះ​បើ​យោង​តាម​ផេ​ក មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ ។

ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង បាន​បង្ក​ឱ្យ​រង​ផល​ប៉ះពាល់​ស្រុក​ចំនួន​២ គឺ​ស្រុក​លំ​ផាត់ និង​ស្រុក​កូន​មុំ ក្នុង​នោះ ស្រុក​លំ​ផាត់ ប៉ះពាល់​ចំនួន​៣​ឃុំ មាន​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​សរុប​ចំនួន​៣.៤៦៧ គ្រួសារ និង​ស្រុក​កូន​មុំ ប៉ះពាល់​ចំនួន ៥​ឃុំ ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​សរុប ចំនួន​៩៨៣​គ្រួសារ ។

អាជ្ញាធរ ក៏​ដូច​ជា​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត កំពុង​បន្ត​តាមដាន​ស្ថានភាព​ទឹកជំនន់​យ៉ាង​យកចិត្តទុកដាក់ និង​បាន​សម្របសម្រួល​ជម្លៀស​ប្រជាជន​ដែល​ងាយ​រង​គ្រោះ មិន​មាន​មធ្យោបាយ ទៅ​កាន់​ទីទួល​សុវត្ថិភាព បាន​ចំនួន​១៧៥​គ្រួសារ ។

សូម​បញ្ជាក់ នៅ​ក្នុង​ភាព​គ្រោះ​មហន្តរាយ​ទឹកជំនន់​នេះ ពុំ​បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ