ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​ផលិត​ជិត​បាន​សម្រេច​ហើយ​នូវ​មីស៊ី​ល​អន្តរ​ទ្វីប​អាច​បា.ញ់​ដល់​ទឹក​ដី​អាមេរិក

4 ម៉ោង មុន

ទី​ក្រុង​ព្យុង​យ៉ាង​៖ កូរ៉េ​ខាង​ជើង​កំពុង​អភិ​វឌ្ឍ​មីស៊ីល​អន្តរ​ទ្វីប​ឈាន​ដល់​ដំណាក់​កាល​​ចុង​ក្រោយ​ហើយ​។ បើ​​ផលិត​បាន​សម្រេច កូរ៉េ​ខាង​ជើង​អាច​បាញ់​មីស៊ីល​នេះ​​​ដល់​ទឹក​ដី​អាមេរិក​ដោយ​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​។ ប៉ុន្តែ​កូរ៉េ​ខាង​ជើង​នៅ​ខ្វះ​ខាត​ចំណុច​មួយ​ទៀត​គឺ​បច្ចេក​វិទ្យា​បញ្ជូន​គ្រាប់​មីស៊ីល​​ឱ្យ​ធ្លាក់​ពី​​លើអាកាស​ចុះ​​ទៅ​​​ផែន​ដី​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​លី​ជេ​ម្យុង​។ លោក​លី​ជេ​ម្យុង​ដែល​កំពុង​ស្ថិត​នៅ​​ទី​ក្រុង​ញូយ៉ក​ដើម្បី​ចូល​រួម​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជា​ជាតិ​​​បាន​រៀប​ចំ​ពិធី​សំណេះ​សំណាល​ជា​មួយ​អ្នក​វិនិយោគ​។ ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ និង​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​…

ទី​ក្រុង​ព្យុង​យ៉ាង​៖ កូរ៉េ​ខាង​ជើង​កំពុង​អភិ​វឌ្ឍ​មីស៊ីល​អន្តរ​ទ្វីប​ឈាន​ដល់​ដំណាក់​កាល​​ចុង​ក្រោយ​ហើយ​។ បើ​​ផលិត​បាន​សម្រេច កូរ៉េ​ខាង​ជើង​អាច​បាញ់​មីស៊ីល​នេះ​​​ដល់​ទឹក​ដី​អាមេរិក​ដោយ​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​។ ប៉ុន្តែ​កូរ៉េ​ខាង​ជើង​នៅ​ខ្វះ​ខាត​ចំណុច​មួយ​ទៀត​គឺ​បច្ចេក​វិទ្យា​បញ្ជូន​គ្រាប់​មីស៊ីល​​ឱ្យ​ធ្លាក់​ពី​​លើអាកាស​ចុះ​​ទៅ​​​ផែន​ដី​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​លី​ជេ​ម្យុង​។

លោក​លី​ជេ​ម្យុង​ដែល​កំពុង​ស្ថិត​នៅ​​ទី​ក្រុង​ញូយ៉ក​ដើម្បី​ចូល​រួម​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជា​ជាតិ​​​បាន​រៀប​ចំ​ពិធី​សំណេះ​សំណាល​ជា​មួយ​អ្នក​វិនិយោគ​។ ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ និង​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​ លោក​​នឹង​កាត់​បន្ថយ​ហា​និ​ភ័យ​ផ្នែក​សន្តិ​សុខ​ដែល​បង្ក​ឡើង​ដោយ​កូរ៉េ​ខាង​ជើង​។ លោក​ថ្លែង​ប​ន្ត​ទៀត​ថា​មិន​ថា​ពួក​គេ​​អភិ​វឌ្ឍ​មីស៊ីល​ដើម្បី​ទុក​ត​​ថ្លៃ​ជា​មួយ​អាមេរិក​នៅ​ពេល​មាន​ការ​ចរ​ចា​គ្នា ឬ​មិន​ថា​ពួក​គេ​ផលិត​ដើម្បី​ការ​ពារ​របប​ដឹក​នាំ​របស់​ពួក​គេ​នោះ​ទេ​ ពួក​គេ​កំពុង​ផលិត​មីស៊ីល​អន្តរ​ទ្វីប​បំពាក់​ក្បាលគ្រាប់​នុយ​ក្លេអ៊ែរ​ដើម្បី​ធ្វើ​ម៉េច​​បាញ់​ឱ្យ​ដល់​ទឹក​ដី​អាមេរិក​។

​រហូត​មក​ដល់​ពេល​នេះ កូរ៉េ​ខាង​ជើង​មិន​ទាន់​ធ្វើ​បាន​សម្រេច​ទេ។​ ប៉ុន្តែ​ពួក​គេ​​ខិត​ខំ​អភិ​វឌ្ឍ​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ហើយ​ ហើយ​នៅ​ខ្វះ​តែ​បច្ចក​វិទ្យា​ទម្លាក់​គ្រាប់​មីស៊ីល​ពី​លើ​អាកាស​មក​ដី​តែ​ប៉ុណ្ណោះ​។ ចំពោះ​ការ​ខ្វះ​ខាត​ត្រង់​ចំណុច​នេះ​លោក​លី​យល់​ថា​កូរ៉េ​ខាង​ជើង​អាច​នឹង​ដោះ​ស្រាយ​ចេញ​ឆាប់​ៗ​នេះ​​។ កាល​ពី​ឆ្នាំ​មុន កូរ៉េ​ខាង​ជើង​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប​ដែល​ធំ​ជាង​គេ​របស់ខ្លួន​​ឈ្មោះ​វ៉ាសុង​១៩ (Hwasong-19) ដែល​ហោះ​បាន​ខ្ពស់​សន្លឹម​ទៅ​ក្នុង​អាកាស​។

ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​យល់​ថា​មាន​តែ​លោក​ត្រាំ​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​​និយាយ​ជា​មួយ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​បាន​។ កាល​ពី​ខែ​សីហា លោក​ត្រាំ​ប្រាប់​ថា​គាត់​ចង់​ជួប​មុខ​ផ្ទាល់​ជា​មួយ​​លោក​គីម​ជុង​អ៊ុន​ អាច​នៅ​ក្នុង​ឆ្នាំ​នេះ​តែ​ម្ដង​។ គ្រាន់​តែ​ឡើង​កាន់​អំណាច​កាល​ពី​ខែ​មិថុនា​ភ្លាម មេ​ដឹក​នាំ​កូរ៉េ​ខាង​ត្បូង​ក៏​ចាប់​ផ្ដើម​ស្វះ​ស្វែង​រក​ការ​កែ​សម្រួល​ទំនាក់​ទំនង​ឡើង​វិញ​ជា​មួយ​កូរ៉េ​ខាង​ជើង​ និង​ស្នើ​ឱ្យ​មាន​កា​រសន្ទនា​គ្នា​រវាង​ប្រទេស​ទាំង​២​។ ប៉ុន្តែ​កូរ៉េ​ខាង​ជើង​បដិ​សេធ​រាល់​សំណើ​ទាំង​នេះ​​​។ លោក​គីម​ជុង​អ៊ុន​ថ្លែង​ថា​ការ​ជួប​សន្ទនា​គ្នា​ជា​មួយ​អាមេរិក​អត់​បញ្ហា​ទេ​។ សំខាន់​កុំ​ឱ្យ​តែ​អាមេរិក​ទាម​ទារ​ឱ្យ​កូរ៉េ​ខាង​ជើង​បោះ​បង់​ចោល​កម្ម​វិធី​នុយ​ក្លេអ៊ែរ​ទៅ​បាន​ហើយ​។​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ