ត្រាំជំរុញឱ្យតួកគីឈប់ទិញប្រេងរុស្ស៊ីបើចង់ទិញយន្តហោះពីអាមេរិក
ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំជំរុញឱ្យតួកគីឈប់ទិញប្រេងឆៅពីរុស្ស៊ី។ លោកជឿជាក់ថាតួកគីនឹងឯកភាពចំពោះសំណើនេះ។ ជាថ្នូរត្រឡប់មកវិញ លោកនឹងលុបចោលទណ្ឌកម្មដែលអាមេរិកដាក់ទៅលើតួកគីដើម្បីឱ្យប្រទេសនេះអាចទិញយន្តហោះចម្បាំងរបស់អាមេរិកម៉ាកអែហ្វ៣៥ (F-35)។ ក្រោយកិច្ចជំនួបជាមួយប្រធានាធិបតីតួកគីរយៈពេល២ម៉ៅង លោកត្រាំចាត់ទុកថានោះជាកិច្ចជំនួបដែលទទួលបានផ្លែផ្កាបំផុតនៅក្នុងបញ្ហាជាច្រើន។ លោកត្រាំកំពុងជំរុញឱ្យបណ្ដាប្រទេសនៅអឺរ៉ុបឈប់ទិញប្រេងឆៅពីរុស្ស៊ីបើពួកគេចង់ឱ្យលោកប្រើធម៌ក្ដៅលើរុស្ស៊ី។ ធ្វើបែបនេះដើម្បីកុំឱ្យរុស្ស៊ីមានប្រាក់សម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន។…
ចែករំលែកព័តមាននេះ