ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ខ្មែរធ្វើបាន»! បើកឱកាស​មាស​ដល់​សិប្បករ​ខ្មែរ​! ពិព័រណ៍​ផលិតផល​ក្នុងស្រុក ចាប់ផ្តើម​នៅ​កោះ​ពេជ្រ ជំរុញ​ការ​គាំទ្រ​ស្នាដៃ​កូន​ខ្មែរ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) បាន​រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក ដ៏​ធំ​មួយ​រយៈពេល​៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) បាន​រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក ដ៏​ធំ​មួយ​រយៈពេល​៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ។

ការ​ពិព័រណ៍​នេះ​រៀបចំ​ឡើង ក្រោម​ប្រធានបទ​ដ៏​មាន​អត្ថន័យ​ថា «​ខ្មែរ​ធ្វើ​បាន​» ដើម្បី​ជា​ច​លករ​ជំរុញ និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ងាក​មក​គាំទ្រ​ផលិតផល​ក្នុងស្រុក ឲ្យ​កាន់តែ​ខ្លាំងក្លា​ឡើង​ថែម​ទៀត ។

កម្មវិធី​នេះ គឺជា ឱកាស​មាស មួយ​សម្រាប់​សិប្បករ ម្ចាស់​សហគ្រាស​ធុន​តូច ធំ និង​មធ្យម​ខ្មែរ​ជា​ច្រើន ក្នុង​ការ​បង្ហាញ​នូវ​ផលិតផល​ចម្រុះ និង​សម្បូរ​បែប​របស់​ខ្លួន​ទៅ​កាន់​សាធារណជន ។

ពិព័រណ៍​នេះ ទទួល​បានការ​ចូលរួម​គាំទ្រ និង​សហការ​ពី​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន រួម​មាន ស​.​ស​.​យ​.​ក​. ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និង​ធនាគារជាតិ ព្រមទាំង​តួអង្គ​សំខាន់​ៗ​ផ្សេង​ទៀត​ក្នុង​វិស័យ​ពាណិជ្ជកម្ម ។

ការ​ជំរុញ និង​គាំទ្រ​ផលិតផល​ដែល​ផលិត​ដោយ​សមត្ថភាព​កូន​ខ្មែរ​ផ្ទាល់ មិន​ត្រឹមតែ​ជា​ការ​លើក​ស្ទួយ កិត្យានុភាព​ជាតិ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ប្រកបដោយ​ចីរភាព​ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ