ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ក៏នាំចូលដូងពីវៀតណាមនឹងគេដែរ !

9 ម៉ោង មុន

កម្ពុជា​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ត្រូវ​បាន​គេ​ដឹង​ថា បាន​កំពុង​តែ​នាំ​ចូល​ផ្លែ​ដូង​ស្រស់​ពី​ប្រទេស​វៀតណាម មក​បម្រើ​សេចក្តី​ត្រូវការ​នៅ​ក្នុងស្រុក ។ សារព័ត៌មាន​វៀតណាម VN Express បាន​ឲ្យ​ដឹង​ថា កម្ពុជា​នៅ​ក្នុង​ចំណោម​ប្រទេស​១៦ ដែល​បាន​នាំ​ចូល​ដូង​ស្រស់​ពី​វៀតណាម…

កម្ពុជា​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ត្រូវ​បាន​គេ​ដឹង​ថា បាន​កំពុង​តែ​នាំ​ចូល​ផ្លែ​ដូង​ស្រស់​ពី​ប្រទេស​វៀតណាម មក​បម្រើ​សេចក្តី​ត្រូវការ​នៅ​ក្នុងស្រុក ។

សារព័ត៌មាន​វៀតណាម VN Express បាន​ឲ្យ​ដឹង​ថា កម្ពុជា​នៅ​ក្នុង​ចំណោម​ប្រទេស​១៦ ដែល​បាន​នាំ​ចូល​ដូង​ស្រស់​ពី​វៀតណាម នៅ​ក្នុង​រយៈពេល​ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០២៥ ។

សារព័ត៌មាន​នេះ មិន​បាន​ឲ្យ​ដឹង​អំពី​បរិមាណ​នៃ​ការ​នាំ​ចេញ​ដូង​វៀតណាម​មក​កាន់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ចំណោម​ប្រទេស​ទាំងនោះ គឺ​កម្ពុជា​នៅ​ស្ថិត​នៅ​ក្នុង​លំដាប់ថ្នាក់​ទី​១៣ ខណៈ​ដែល​ទីផ្សារ​ដូង​ធំ​បំផុត​របស់​វៀតណាម នៅ​ពេល​នេះ គឺ​អា​មេ​រិ​ក ចិន អូស្ត្រាលី ថៃ សហភាព​អា​រ៉ាប់​អេ​មី​រ៉ាត អេ​ស៊ី​ប កា​ណា​ដា ជាដើម ។

រូបតំណាងដោយ AI

ពី​ខែមករា ដល់​ខែកក្កដា វៀតណាម នាំ​ចេញ​ផ្លែ​ដូង​ស្រស់ សរុប​ប្រមាណ​ជា​៣០៦​លាន​ដុល្លារ កើនឡើង​៤០​ភាគរយ ដោយ​អា​មេ​រិ​ក​នាំ​ចូល​ដូង​ពី​វៀតណាម​សរុប​៨២​លាន​ដុល្លារ ហើយ​ចិន​នាំ​ចូល​៦៧ លាន​ដុល្លារ ។

រូបតំណាងដោយ AI

កាលពី​ឆ្នាំ​២០២៤ វៀតណាម មាន​ផ្ទៃដី​ចំការ​ដូង​តែ​២​សែន​ហិ​កតា​ទេ ប៉ុន្តែ​អាច​នាំ​ចេញ​ដូង​សរុប​បាន​ប្រមាណ​ជា ២ លាន​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ