ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចោទប្រកាន់​រួច​ឃុំខ្លួន​វៀតណាម​២នាក់​ ខ្មែរ​ម្នាក់​ពាក់​ព័ន្ធ​ចរាចរណ៍​គ្រឿងញៀ.ន​ជិត​១០០​គីឡូក្នុង​​ទី​ងងឹត​នៅ​ភ្នំពេញ​

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី ជនសង្ស័យ​ចំនួន​០៣ នាក់​(​យួន​២…

រាជធានី​ភ្នំពេញ ៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី ជនសង្ស័យ​ចំនួន​០៣ នាក់​(​យួន​២ នាក់​ខ្មែរ​ម្នាក់​) ត្រូវ​បាន​ចោទប្រកាន់​ពាក់​ពន្ធ​នឹង​គ្រឿងញៀន​ជិត​១០០​គីឡូក្រាម (៩៥ គីឡូក្រាម​) និង​បទ​សម្អាត​ប្រាក់ ដែល​ពួក​គេ​បាន​ធ្វើ​ចរចរ​នៅ​ទី​ងងឹត​ក្នុង​រាជធានី​ភ្នំពេញ​។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជ​ម្រា ប​ជូន​សាធារណៈជន​មេត្តា​ជ្រាប​ថា ៖ កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥ សមត្ត​កិច្ច​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សងការ​ជាមួយ​កម្លាំង​សមត្ត​កិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​បង្ក្រាប​ករណី​គ្រឿងញៀន​ជា​ច្រើន​ទីតាំង​ស្ថិត​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។

ពេក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​សមត្ត​កិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣ នាក់​និង​ដកហូត​វត្ថុ​តាង​ពី​ជនសង្ស័យ
១-ឈ្មោះ ង្វៀ​ង វ៉ា​ន់​កាន់ (NGUYEN VAN CANH) ភេទ​ប្រុស អាយុ​២៨ ឆ្នាំ ជនជាតិ​វៀតណាម
២-​ឈ្មោះ ង្វៀ​ង កៅ​ហ្វុ​ក (NGUYEN CAO PHUC) ភេទ​ប្រុស អាយុ​២១ ឆ្នាំ ជនជាតិ​វៀតណាម
៣-​ឈ្មោះ ជូ ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ ជនជាតិ​ខ្មែរ នូវ​សារធាតុ​ញៀន​ប្រភេទ កេ​តា​មីន ទម្ងន់ ៤.០៩១,២១ ក្រាម សារធាតុ​ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មី ទម្ងន់ ៤,៦៣ ក្រាម សារធាតុ​ញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី ទម្ងន់ ៤.២៣០,៨២ ក្រាម សារធាតុ​ផ្សំ (​មិន​ច្បាស់លាស់​) ទម្ងន់ ៨៦.៨៨៥,២ ក្រាម ជញ្ជីង​សម្រាប់​ថ្លឺ​ង​គ្រឿងញៀន​ចំនួន​០៣​គ្រឿង ឧបករណ៍​សម្រាប៎​គៀប​មាត់​ស្បោង ចំនួន ០៤ គ្រឿង ឧបករណ៍​សម្រាប់​ក្រឡុក​គ្រឿងញៀន ចំនួន ០១ គ្រឿង ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន ចំនួន ០២ និង​សំបក​ស្បោង​ប្លា​ស្ទិ​ច​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន ព្រមទាំង​ភស្តុ​តាង​ផ្សេង​ទៀត​ដែល​សង្ស័យ​មាន​ជាប់​ពាក់​ពន្ធ​នឹង​ការ​សម្អាត​ប្រាក់​។ ​

បន្ទាប់​ពី​បញ្ចា​ប់​ប្រតិបត្តិការ​នេះ​សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទាំង​០៣ នាក់​ខាងលើ​មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​បក្ខពួក​ដែល​ពាក់​ពន្ធ​នឹង​ករណី​គ្រឿងញៀន​ខាងលើ សមត្ត​កិច្ច​បាន​នឹង​កំពុង​ស្រាវជ្រាវ​បន្ត​។

ក្រោយ​ពី​បាន​ទទួល និង​ពិនិត្យ​លើ​សំណុំរឿង​នេះ តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ទាំង​០៣ នាក់ និង​បក្ខពួក ពី​បទ​.​ផ្តើមគំនិត សមគំនិត ផលិត ដឹក​ជញ្ជូន រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​សម្អាត​ប្រាក់ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២៤ រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ២៨ មាត្រា ២៩ នៃ​ក្រមព្រហ្មទណ្ឌ មាត្រា ៣៩ មាត្រា ៤០ មាត្រា ៤៥ មាត្រា ៤៧ មាត្រា ៤៨ មាត្រា ៥៣ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម​។

ក្រោយ​ពី​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់ ជនសង្ស័យ​ទាំង​០៣ នាក់​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ