ការវាយប្រហារភេរវកម្មមួយចំនួនក្នុងទីក្រុង១០របស់អ៊ីរ៉ាក់បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៥០នាក់ និងរបួស១៦០នាក់កាលពីព្រឹកថ្ងៃទី១៥ សីហា ដែលនោះជារលកនៃអំពើហិង្សាយ៉ាងអាក្រក់មួយពុំធ្លាប់មានចាប់តាំងពីច្រើនសប្តាហ៍មកហើយ ខណៈដែលកងទ័ពអាមេរិកកំពុងចរចាពីការរក្សាទុកកងទ័ពអាមេរិកមានកម្រិតក្រោយកាលបរិច្ឆេទចុងក្រោយនៃការដកទ័ពអាមេរិកនាដំណាច់ឆ្នាំ២០១១។
ការវាយប្រហារទាំងនោះកើតមាននាពេលព្រឹកព្រលឹមនៅទីក្រុងកូត ទីគ្រីត បាដាដ ណាចាហ្វ បាគូបា គៀរគុក រ៉ាម៉ាឌី គ័របាឡា ខាន់បេនី សាអាដ និងបាឡាដ។ ការវាយប្រហារបង្ហូរឈាមខ្លាំងជាងគេគឺការវាយប្រហារ២បណ្តាលឱ្យមនុស្សស្លាប់៣៤នាក់ និងរបួស៦៤នាក់នៅទីក្រុងគូតចម្ងាយ១៦០គីឡូម៉ែត្រភាគអាគ្នេយ៍ក្រុងបាដាដ។ ការផ្ទុះទាំង២នោះកើតមាននាវេលាម៉ោង៨ព្រឹកនៅកន្លែងមួយមានមនុស្សច្រើនកុះករនាកណ្តាលក្រុងនោះដែលមានប្រជាជន៤០០.០០០នាក់។ ការវាយប្រហារទាំងនោះកើតមានស្ទើរដំណាលគ្នាដោយប្រើរថយន្តបង្កប់គ្រឿងផ្ទុះមួយ និងគ្រាប់បែកមួយគ្រាប់ដាក់នៅចិញ្ចើមថ្នល់ ៕
ចែករំលែកព័តមាននេះ