សមាជិកសភាហ្ស៊កដានីប្រមាណជា១៣រូបបានអំពាវនាវកាលពីថ្ងៃទី១៤ សីហា ឱ្យបណ្តេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែលចេញពីរាជធានីអាម៉ង់។ សមាជិកសភាទាំងនោះក៏ស្នើផងដែរដល់រដ្ឋាភិបាលហ្ស៊កដានី ឱ្យចេញសេចក្តីថ្លែងការណ៍មួយដើម្បីថ្កោលទោសដល់សកម្មភាពសាងសង់របស់អ៊ីស្រាអែល ក្នុងដែនដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែលកាន់កាប់។
ក្នុងអនុស្សរណៈមួយដាក់ជូនប្រធានសភា លោក FEISAL FAYEZ សមាជិកសភាទាំងនោះអំពាវនាវដល់រដ្ឋាភិបាលឱ្យចាត់វិធានការសមស្របនានាប្រឈមមុខនឹងសកម្មភាពរបស់អ៊ីស្រាអែលក្នុងដែនដីប៉ាឡេស្ទីនកាន់កាប់។
ប្រទេសហ្ស៊កដានី និងអេហ្ស៊ីបជាប្រទេសអារ៉ាប់ តែ២គត់ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល។ អ៊ីស្រាអែលនាពេលថ្មីៗនេះបានអនុម័តគម្រោងសាងសង់លំនៅឋានថ្មីៗក្នុងដែនដីកាន់កាប់នៅក្រុងហ្សេរុយសាឡឹមខាងកើតដែលបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងរបស់ពួកប៉ាឡេស្ទីន ៕
ចែករំលែកព័តមាននេះ