ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំពាណិជ្ជកម្មឡើងដល់ជាង ៦៣ពាន់លានដុល្លារសម្រាប់រយៈពេល១០ខែ

1 អាទិត្យ មុន
  • ភ្នំពេញ

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៦​នេះ​ថា ទំហំ​ពាណិជ្ជកម្ម​សរុប នៅ​ក្នុង​រយៈពេល​១០​ខែ នៃ​ឆ្នាំ​២០២៦​មាន​តម្លៃ​ជាង​៦៣,៤៥​ពាន់​លាន​ដុល្លារ ។

ស្ថិតិ​បាន​អះអាង​ថា ទំហំ​ពាណិជ្ជកម្ម​សរុប​នេះ មាន​កំណើន​កើនឡើង​ដល់​ប្រមាណ​ជា​ជិត​២១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដដែល កាលពី​ឆ្នាំ​២០២៥ ។

ពី​ខែមករា ដល់​ខែតុលា កម្ពុជា​នាំ​ចូល​សរុប​៣៣,៤៧ ពាន់​លាន​ដុល្លារ​កើនឡើង​២១​ភាគរយ ហើយ​នាំ​ចេញ​ទៅ​វិញ​មាន​ទំហំ​ជិត​៣០​ពាន់​លាន​ដុល្លារ​កើនឡើង​២០​ភាគរយ ។

ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ គឺ​ចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ថៃ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី អេ​ស្ប៉ា​ញ កូរ៉េ​ខាងត្បូង និង​កា​ណា​ដា ៕