ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ តំបន់​គិរី​រម្យ បន្ត​ចុះ​ល្បាត​ប្រទះ​ឃើញ ជន​មិន​ស្គាល់​មុខ កា.ប់​ដើម​ស្រល់​ និង​បោះបង្គោល រំលោ.ភ​យក​ដី​ព្រៃ

2 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ជនខិលខូច នៅ​តែ​ចិញ្ចឹមចិត្ត កាប់​បំផ្លិចបំផ្លាញ​ដើមឈើ​(​ស្រល់​) និង​បោះបង្គោល​រំលោភ​បំពាន​ចង់បាន​ដី​របស់​រដ្ឋ យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នៅ​ក្នុង​ឧទ្យាន​គិរី​រម្យ ក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា​ឆ្នាំ​២០២៦ លោក ទ្រី ស៊ី​ណា​ន ដឹកនាំ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ការិយាល័យ​ឧទ្យាន​ជាតិ​គិរី​រម្យ ចំនួន​៥ នាក់ បាន​ចុះ​ល្បាត​ឃ្លាំមើល​បទល្មើស​ធនធានធម្មជាតិ ប្រទះ​ឃើញ​បទល្មើស​កាប់ ផ្តួល រំលំ បំផ្លាញ​ព្រៃឈើ​(​កាប់​យក​ប៉ប្រក​) នៅ​ចំណុច​ខាងកើត​ភ្នំ​ហាមឃាត់ ត្រង់​និយាម​កា ៣៩៥៧០៧-១២៥១៨៣២ ស្ថិត​នៅ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រិ​ត​-​កុស​មៈ​«​គិរី​រម្យ​» ។​ ពេល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទៅ​ដល់ទី​តាំង​ប្រទះ​ឃើញ​មានការ​លួច​កាប់​ដើមឈើ​ចំនួន​៦​ដើម ១.​ដើម​ស្រល់​ចំនួន ១​ដើម ២.​ដើម​ខ្លុង​ចំនួន​២​ដើម ៣.​ដើម​ត្បែង​ចំនួន ៣​ដើម មន្ត្រី​ឧ​ទ្យា​នុ​ក្ស​កំពុង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ប្រព្រឹត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​។

មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ បាន​និយាយ​ឱ្យ​ដឹង​ថា លុះ​រហូត​ដល់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ លោក អ៊ុ សំ​អ៊​ន់ ដឹកនាំ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ការិយាល័យ​ឧទ្យាន​ជាតិ​គិរី​រម្យ ចំនួន​០៥ នាក់ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ការ​បោះបង្គោល​ហ៊ុម​ព​ទ្ធ័​លើ​ដី​ដែល​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ក្នុង​តំបន់ការពារធម្មជាតិ គោលបំណង​យក​ធ្វើ​ជា​កម្ម​សិទ្ធ នៅ​ចំណុច​ខាងលើ​ទំនប់​ចំការ​តែ ត្រង់​និយាម​កា​ឃ្លុំ​បិទ​ជិត ៣៩៩៨១៨-១២៥៤៧៥៣ ៣៩៩៨៤១-១២៥៤៧៩៤ ៣៩៩៨៨២-១២៥៤៧៥០ ៣៩៩៨៦៨-១២៥៤៧១៦ ស្ថិត​នៅ​ឃុំ ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះ​សុរា​ម្រឹត កុស​មៈ «​គិរី​រម្យ​» ​ពេល​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​យើង​ទៅ​ដល់ទី​តាំង​ក៏​បាន​ប្រទះ​ឃើញ​មានការ​លួច​ដាំ​បង្គោលរបង​ឈើ​ហ៊ុម​ព័ទ្ធ​ដី​ចំនួន ២១​បង្គោល ជា​លទ្ធផល​ដោយ​ខ្វះ​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​រុះរើ​ចោល​នៅ​ទីតាំង​តែ​ម្តង និង​កំពុង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ប្រព្រឹត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​ផង​ដែរ​៕