ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋធានីញូវដែល្លីគ្របដណ្ដប់ដោយអ័ព្ទពុលធ្ងន់ធ្ងរ លើស​កម្រិតកំណត់របស់ WHO ដល់ទៅ៣០ដង

2 អាទិត្យ មុន

ប្រទេស​ឥណ្ឌា ៖ ក្រុង​ញូ​វ​ដែ​ល្លី​ រដ្ឋធានី​ឥណ្ឌា​ ចាប់តាំងពី​ព្រឹក​ថ្ងៃ​ទី​៤​ វិច្ឆិកា​ មក គ្របដណ្ដប់​ដោយ​អ័​ព្ឌ​ពុល​ដ៏​ក្រាស់ ​ជាមួយ​ការ​បំពុល​ខ្យល់​លើស​ពី​៣០​ដង​​នៃ​ការ​កម្រិត​របស់​អង្គការ​សុខភាព​ពិភពលោក​ WHO ​។

ការ​កើនឡើង​នៃ​ការ​បំពុល​ខ្យល់​នេះ កើត​មាន​៣​ថ្ងៃ ​បន្ទាប់​ពី​ការ​ចូល​ជា​ធរមាន​វិធានការ​ប្រឆាំង​ការ​បំពុល ពិសេស​ការ​ហាម​ឃាត់​មិន​ឲ្យ​បណ្ដា​រថយន្ត​បញ្ចេញ​ជាតិពុល​ខ្លាំង​​បើកបរ​ក្នុង​ក្រុង ព្រមទាំង​ការ​ផ្អាក​បណ្ដា​សកម្មភាព​សំណង់​ ។ រហូត​មក​ទល់​ពេល​នេះ ​បណ្ដា​វិធានការ​ដែល​ចាត់​ហាក់​មាន​ប្រសិទ្ធិ​ភាព​តិចតួច​បំផុត សម្រាប់​តស៊ូ​ប្រឆាំង​ការ​បញ្ចេញ​សារធាតុពុល​ក្នុង​ទីក្រុង​ដែល​មាន​ប្រជាជន​ដល់​៣០​លាន​នាក់​នោះ​ ។

ក្រុង​ញូ​វ​ដែ​ល្លី​ជា​និច្ច​ជា​កាល​ ស្ថិត​ក្នុង​ចំណោម​រដ្ឋធានី​​ដែល​មានការ​បំពុល​ខ្លាំង​ជាងគេ​បំផុត​នៃ​ពិភពលោក​ ។ នា​បណ្ដា​ថ្ងៃ​ខាង​មុខ ការ​បំពុល​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ដែល​មនុស្ស​ម្នា​ពិតជា​លំបាក​ក្នុង​ការ​ដកដង្ហើម​ ។ ការ​បំពុល​រឹតតែ​ខ្លាំង​ ពិសេស​នា​ឱកាស​បុណ្យ​ឌី​វ៉ា​លី ​ដែល​មនុស្ស​ម្នា​នាំ​គ្នា​ធ្វើបុណ្យ​ហិណ្ឌូ​ហៅ​បុណ្យ​នៃ​ព​ន្លី​ ។ នា​ឱកាស​បុណ្យ​នេះ​ ប្រជាជន​នាំ​គ្នា​ដុត​ផាវ​ និង​បាញ់​កាំជ្រួច​ ។ បែប​នេះ​ វា​កាន់តែ​នាំ​ឲ្យ​បរិយាកាស​រង​ការ​បំពុល​ខ្លាំង​ថែម​ទៀត​ ៕