ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ប្រុស-​ស្រី​ជាង​១០០​នាក់​ទៀត​​វិល​ត្រឡប់​ពី​ស្រុកថៃ​​​ចូល​ស្រុក​កំណើត​វិញ​តាម​ច្រករបៀង​នានា​ក្នុងស្រុក​កំ​រៀង

1 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យោង​តាម​ព័​ត៌​មាន​ពី​មន្ត្រី​ព្រំដែនបាន​រាយ​ការ​ណ៍​ថា ពលករ​ខ្មែរ​ក្មេង ចាស់ ប្រុស ស្រី​ជាង​១០០​នាក់   បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​មក​កាន់​ប្រទេស​កំណើត​​វិញ   កាលពី​ថ្ងៃ​ទី០៥-០៦ វិច្ឆិកា  ដោយ​ឆ្លងកាត់​ព្រំដែន​តាម​ច្រករបៀង​នានា ក្នុង​ទឹកដី​ស្រុក​កំ​រៀង ​។

​របាយ​ការ​ណ៍​​បាន​ឲ្យ​ដឹង​ថា  ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃចូល​ប្រទេស​កំណើត​វិញ​នោះ មាន​សរុប​ចំនួន​១០៦​នាក់ ក្នុង​នោះ​ មាន​ស្ត្រី​ចំនួន​៤៦​នាក់ និង​មាន​កុមារ​ចំនួន​០៤​នាក់​ផង​ ។  ពលករ​ខ្មែរ​ទាំងនេះ បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ដោយ​ស្ម័គ្រចិត្ត   តែ​មិន​ត្រូវ​បាន​ខាង​ភាគី​ថៃ អនុញ្ញាត​​ឲ្យ​ពួក​គេ​ឆ្លង​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​«​ដូង​»​ទេ​ ។  ភាគី​ថៃបើកផ្លូវ​ឲ្យ​ពួក​គេ​ឆ្លង​ព្រំដែន​តាម​ច្រករបៀង​នានា នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​កំ​រៀង​ ។​

កាលពី​ប៉ុន្មាន​ថ្ងៃមុន ក៏​មាន​ពលករ​ខ្មែរ​យ៉ាងតិច​៥០​នាក់ ក៏​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​មក​កាន់​ប្រទេស​កំណើត​វិញ​ដែរ ដោយ​ព្រំដែន​តាម​ច្រករបៀង​ដូច​គ្នានៅ​ក្នុងស្រុក​កំ​រៀង ​។​ រាល់​ពលករ​ខ្មែរ​ទាំងអស់ ​ដែល​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ  ត្រូវ​បាន​មន្ត្រី​ព្រំដែន​បញ្ជូន​បន្ត​ទៅ​កាន់​ «​មណ្ឌល​ទ​ទូល​ពលករ​» ប្រចាំ​ស្រុក​កំ​រៀង  ដើម្បី​ពិនិត្យ​សុខភាព សួរនាំ និង​ធ្វើការ​អប់រំ  មុន​ពេល​រៀបចំ​បញ្ជូន​ពួក​គេ​ទៅ​កាន់​ស្រុក​កំណើត​​រៀង​ៗ​ខ្លួន​ ៕