ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ម្នាក់​​តាម​ស្រលាញ់​នារី​ភេ.ទ​ទី​៣ ​មិន​បាន តាម​រករឿង​ និង​លួ.ច​ទូរស័ព្ទ ចុងក្រោយត្រូវ​ជាប់ខ្នោះ​

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​ដែល​តាម​ស្រលាញ់នារី​ភេទ​ទី​៣​មិន​បាន ហើយ​រករឿង​យក​កាំបិត​គំរាមកំហែង​និង​លួច​យក​ទូរ​ស័ព្ទ​គេចខ្លួន ​ត្រូវ​បាន​កម្លាំង​នគរបាល​បាល​ខណ្ឌ​ឫ​ស្សី​កែវ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ​។

តាម​នគរបាល​បានអោយ​ដឹង​ថា បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គមថា​ មាន​ករណី​ភ្ជង់​ប្លន់​យក​ទូរស័ព្ទ នៅ​សង្កាត់​គី​ទ្បូ​ម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវរួចមក សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ និង​សួរនាំ​ជន​រង​គ្រោះ ករណី​នេះ​គឺជា​ករណី​លួច​យក​ទូរស័ព្ទ ហើយ​ជន​រង​គ្រោះ និង​ជនសង្ស័យ​ជា​មនុស្ស​ស្គាល់គ្នា ។

តាមប្រភពពី​​នគរបាល​បានអោយ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ នៅ​ចំណុច​មាត់​ប្រឡាយ ភូមិ​បឹង​ឈូក សង្កាត់​គី​ទ្បូ​ម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ពាក់ព័ន្ធ​ករណី​លួច​ទូរស័ព្ទ ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​បន្ទប់​ជួល​លេខ​៨ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ វេលា​ម៉ោង​០២​និង​៣០​នាទី រំលង​អធ្រាត្រ​។

ជនសង្ស័យ​រូប​នោះ ឈ្មោះ សំ ប៊ុ​ន​ធី​ម ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ ៣៧​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​ ។​ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យរួចមក សមត្ថកិច្ច​ដក​រហូត​វត្ថុ​តាង​ចាប់​យក​រួម​មាន ​ទូរស័ព្ទ​១​គ្រឿង​ម៉ាក Techno 6Pro 5G ពណ៌​ត្រួយ​ចេក​ ។ ​បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លើ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕​