ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដាក់​បង្កៃ​ត្រី​ប្រទះ​ឃើញ​ស.ពបុរសម្នាក់​​ក្នុង​​ទឹក​ថ្លុក​ជម្រៅ​ត្រឹម​ជង្គង់

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ប្រជា​កសិករ​ម្នាក់​ទៅ​មើល​បង្កៃ​ដែល​គាត់​ដាក់​ដើម្បី​យក​ត្រី​ធ្វើ​ម្ហូប ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​ក្នុង​ស្មៅ​ក្នុង​ទឹក​ថ្លុក​លើ​ដី​វាល​មួយ​កន្លែង ក្នុង​ស្ថានភាព​ហើម​ស្អុយ​ទៅ​ហើយ ។ បន្ទាប់​មក​គាត់​ក៏​បានរ​ត់ទៅ​ប្រាប់​អ្នក​ភូមិ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក បន្ទាប់​មក​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ចំណុច​ដី​វាល ស្ថិត​នៅ​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សាកសព​បុរស​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បើ​តាម​ការ​ប៉ាន់ស្មាន​មាន​អាយុប្រមាណ​ជាង​៣០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ពុំ​ទាន់​ដឹង​ថា​ជា​ជនអនាថា ឬ​បែប​ណា​នោះ​ទេ ។ កន្លង​មក​អ្នក​ភូមិ​ក៏​ធ្លាប់​បានឃើញ​បុរស​នេះ​ដើរ​តាម​ផ្លូវ​ក្នុងភូមិ​ញឹកញាប់​ដែរ ប៉ុន្តែ​គ្មាន​នរណា​បាន​ចាប់អារម្មណ៍​ថា​គាត់​រស់នៅ​ទីណា​កន្លែង​ណា​នោះ​ឡើយ ។

ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​រស់នៅ​ក្នុងភូមិ​ជង្រុក​នោះ​បាន​និយាយ​ថា នៅ​កន្លែង​កើតហេតុ​ខាងលើ គឺជា​ថ្លុក​ដែល​មានទឹក​ដក់​ជាប់​រហូត​ទាំង​​ក្នុង​រដូវប្រាំង ​និង​រដូវវស្សា ប៉ុន្តែ​ទឹក​មិន​ជ្រៅ​នោះ​ទេ គឺ​មានទឹក​​ជម្រៅ​ត្រឹម​ជង្គង់​ប៉ុណ្ណោះ និង​មាន​ត្រី​ផង​ដែរ ។ នៅ​មុន​ពេល​កើតហេតុ មាន​អ្នក​ភូមិ​ម្នាក់​ទៅ​មើល​បង្កៃ​ដែល​គាត់​បាន​ដាក់​យក​ត្រី​កាលពី​វេលា​យប់​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ដើម្បី​យក​ត្រី​ធ្វើ​ម្ហូប លុះ​ពេល​ទៅ​ដល់ ​ស្រាប់តែ​ឃើញ​សាកសព​បុរស​ខាងលើ​ដេក​ស្លាប់​ផ្កាប់មុខ​ក្នុង​ស្ថានភាព​ហើម​ស្អុយ​បាត់​ទៅ​ហើយ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​អ្នក​ដាក់​បង្កៃ​ត្រី​ខាងលើ​បានរ​ត់ទៅ​ប្រាប់​អ្នក​ភូមិ​ជាមួយ​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ទៅ​ចោមរោម​មើល ប៉ុន្តែ​ពុំ​មាន​នរណា​បាន​ស្គាល់​អ្នក​ស្លាប់​នោះ​ឡើយ ។ ដោយ​គ្រាន់តែ​កន្លង​មក​មាន​អ្នកខ្លះ​ធ្លាប់​បានឃើញ​បុរសរងគ្រោះរូប​​នោះ​​ដើរ​កាត់​ភូមិ​ប៉ុណ្ណោះ បន្ទាប់​មក​ក៏​បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ឲ្យ​ចុះ​ទៅពិនិត្យ​​មើល ។

ក្រោយ​ពេល​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​ក្រសាំង ក៏​បាន​រាយ​ការ​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ ដើម្បី​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​រក​មូលហេតុ​នៃ​ការ​ស្លាប់​នោះ ព្រមទាំង​ធ្វើការ​ស្រាវជ្រាវ​រក​សាច់ញាតិ​ទៅ​ទទួលយក​សព​ធ្វើបុណ្យ​តាម​ប្រពៃណី ៕