ម៉ាស៊ីនឃោសនាក្នុងស្រុករាយការណ៍ថា មនុស្សយ៉ាងតិច១១នាក់បានត្រូវស្លាប់និងជាង២០នាក់ទៀតត្រូវរបួសក្នុងការវាយប្រហារដោយគ្រឿងផ្ទុះមួយកាលពីថ្ងៃទី១៤ សីហា ប្រឆាំងនឹងសណ្ឋាគារមួយនៅខេត្តបាលូជីស្កាន ភាគនិរតី ប៉ាគីស្ថាន ។
យោងតាមទូរទស្សន៍ GEO TV ថា គ្រឿងផ្ទុះ ដែលបញ្ជាឱ្យផ្ទុះពីចម្ងាយត្រូវបានដាក់ជាប់នឹងជញ្ជាំងសណ្ឋាគារ ដែលមាន២ជាន់មួយស្ថិតនៅទីក្រុងដឺរ៉ា អាល់ឡាហ៍ យ៉ារ ជាទីក្រុងតូចមួយស្ថិតនៅចម្ងាយប្រមាណ២៥០គ.ម ពីទីក្រុងកេតតា ទីប្រជុំជននៃខេត្តបាលូជីស្ថាន ។ សណ្ឋាគារនោះត្រូវបាក់ទាំងស្រុង ។ យោងតាមសាក្សី ទាំងឡាយថា មនុស្សប្រមាណជា៣០នាក់ ស្ថិតក្នុងសណ្ឋាគារនោះពេលមានការផ្ទុះ ។ ពួកអ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយអ្នករបួសមួយចំនួនស្ថិតក្នុងសភាពធ្ងន់ធ្ងរ ។
ពួកអ្នកជួយសង្គ្រោះនៅតាមកាយរកមនុស្ស ដែលកប់ក្រោមគំនរបាក់បែក ។ មានរថយន្តមួយគ្រឿងបើកពីមុខសណ្ឋាគារនេះពេលការផ្ទុះកើតឡើងដោយ អ្នកបើករបួសធ្ងន់ ហើយរថយន្ត របស់គេត្រូវបំផ្លាញទាំងស្រុង ។ មកទល់ពេលនេះពុំទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយ ៕
ចែករំលែកព័តមាននេះ