តើអ្នកបើកបរយានយន្តប្រភេទណា ? មកដឹងពីកម្រិតល្បឿនកំណត់ទាំង ៣ នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្វែងយល់ពីកម្រិតល្បឿន អប្បបរមា និងអតិបរមា លើផ្លូវល្បឿនលឿន ដើម្បីសុវត្ថិភាព និងការគោរពច្បាប់ ។ លក្ខខណ្ឌគួរយល់ដឹងអំពី «ការកំណត់ល្បឿនបើកបរ» នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។ ល្បឿនទាបបំផុត (អប្បបរមា) និងខ្ពស់បំផុត (អតិបរមា) ។ សម្រាប់ផ្លូវល្បឿនលឿនត្រូវបានកំណត់ដូចខាងក្រោម ៖
អប្បបរមា អតិបរមា (យឺតបំផុត) (លឿនបំផុត)
-ល្បឿន 60 – 120km/h រថយន្តគ្រួសារ/ធុនស្រាល
-ល្បឿន 60 – 100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺមីរ៉ឺម៉ក ឬម៉ូតូ 500cc/27kW ឡើងទៅ
– ល្បឿន 60 – 80km/h រថយន្តសណ្តោង សឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកម្សាន្ត ។
*ករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបើកបរត្រូវអនុវត្តតាម ជាកំហិត
ជំនួសឱ្យគោលការណ៍ខាងលើ ។
ករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h ។
ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ (Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ ។ សូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ ! ៕ ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន









ចែករំលែកព័តមាននេះ