ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់រាងចាល! មុខសញ្ញាចាស់ធ្លាប់ជាប់គុករហូតដល់៧លើក ត្រូវសមត្ថកិច្ចចាប់ខ្លួនសារជាថ្មី ​

5 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ជនសង្ស័យ​ចំនួន​៣​នាក់​ជា​មុខសញ្ញា​ចាស់ ពាក់ព័ន្ធ​ករណី​គាស់​ផ្ទះ និង​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​លើក ត្រូវ​បាន​សមត្ថកិច្ចនគរបាល​ក្រុង​ច្បារមន សហការជាមួយ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ធ្វើការ​ស្ទាក់​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​បានដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ជា​ច្រើន​លើក​ទៀត​ផង ប៉ុន្តែ​មិន​រាងចាលឡើយ ​។

ការ​សហការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​គាស់​ផ្ទះ​ និង​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម ធ្វើ​ឡើង​កាលពីថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៦​ ។ នគរបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ​៖ ទី​១-​ឈ្មោះ កែវ ឈី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុង​សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ទី​២-​ឈ្មោះ វន ណែ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុង​សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ និង​ទី​៣-​ឈ្មោះ ជុលប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ៤០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ  រស់នៅ​ក្នុង​សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ ។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោកស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ អធិ​ការដ្ឋាន​នគរបាល​ក្រុង​ច្បារមន បាន​សហការ​ជាមួយ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ និង​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​គាស់​ផ្ទះ និង​លួច​ម៉ូតូ ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​ចំនួន​៣​នាក់​ ។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ ឈ្មោះ កែវ ឈី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​សង្កាត់​រកា​ធំ ក្រុង​ច្បារមន  មុខសញ្ញា​ចាស់​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​៧​លើក (​ករណី​លួច និង​គាស់​ផ្ទះ​)​។

-​ឈ្មោះ វន ណែ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​រស់នៅ​សង្កាត់​រកា​ធំ ក្រុង​ច្បារមន​) មុខសញ្ញា​ចាស់​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​២​ដង (​ករណី​លួច​)​ និង​ឈ្មោះ ជុល ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​រស់នៅ​សង្កាត់​រកា​ធំ ក្រុង​ច្បារមន​) ជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់​ពន្ធនាគារ​១​លើក (​ករណី​លួច​ម៉ូតូ​វត្ថុ​តាង និង​គ្រឿងញៀន​)​។​ក្រោយ​ឃាត់ខ្លួន​នគរបាល​ធ្វើការ​ដកហូត​វត្ថុ​តាង​ជា​ច្រើន​ ។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ ក្រុម​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។