ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ស្រែក​ឡូឡា​រាល់ថ្ងៃ​អត់​ដេក​ពួន លុះ​ស្ងាត់​មាត់​ ស្រាប់​តែ​ព្រឹក​ឡើង​អ្នក​ភូមិ​ប្រទះ​ឃើញ​​យ៉ាងរន្ធ.ត់​​នៅ​ក្បែរ​ពាងទឹក​ក្នុងផ្ទះ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ប្រើប្រាស់​ថ្នាំ​ញៀន និង​ផឹកស្រា​ស្រវឹង​ខួប​ស្រែក​ឡូឡា​រាល់ថ្ងៃ​អត់​ដេក​ពួន​ឡើយ លុះ​ស្ងាត់​មាត់​លែង​ឡូឡា ស្រាប់តែ​ព្រឹក​ឡើង​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្បែរ​ពាងទឹក​ក្នុងផ្ទះ​របស់​ខ្លួន​ដោយ​ពុំ​ដឹង​មូលហេតុ ។

សាកសព​បុរស​នោះ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​តាំង​រនាម សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

អ្នក​ភូមិ​តាំង​រនាម​បាន​និ​យា​ថា បុរស​រូប​នោះ​ឈ្មោះ​យាន ផា​រី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន និង​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ រហូត​ញៀន​ផ្ដាច់​លែង​បាន ។ កន្លង​មក​ក្រុម​គ្រួសារ​ធ្លាប់​បាន​យក​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​២​ដង​រួច​មក​ហើយ​ដែរ ប៉ុន្តែ​នៅ​តែ​មិន​អាច​ផ្ដាច់​បាន​ឡើយ ពេល​ចេញ​មក​វិញ​នៅ​តែ​ដដែល ។

អ្នក​ភូមិ​ខាងលើ​បាន​និយាយ​បន្ត​ទៀត​ថា ក្រៅពី​ញៀន​ថ្នាំ​ បុរស​នោះ​បាន​ផឹក​ស្រវឹង​ខួប​រាល់ថ្ងៃ ហើយ​បាន​រករឿង​អុកឡុក​ម្ដាយ​និង​ជីដូន ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​នៅផ្ទះ​បាន ក៏​នាំ​គ្នារ​ត់ទៅ​ស្នាក់​នៅ​ក្នុង​វត្ត​តាំង​រនាម​បាត់​ទៅ ដោយ​ទុក​ឲ្យ​បុរស​នោះ​រស់នៅ​ក្នុងផ្ទះ​ម្នាក់ឯង ។ ដោយឡែក​នៅ​វេលា​យប់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ ក្រោយ​ពេល​ផឹកស្រា​ស្រវឹង បុរស​នេះ​បាន​ស្រែក​ឡូឡា​តាំងពី​ព្រលប់ រហូត​ដល់​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃ​ដដែល​ទើប​ស្ងាត់​មាត់ ។

ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា ពេល​នោះ​ពុំ​មាន​នរណា​បានដឹង​ថា​បុរស​នោះ​មានរឿង​អ្វី​ឡើយ ដោយ​ស្មានថា ក្រោយ​ឈប់​ស្រែក​ឡូឡា​ដេក​លក់​ដូច​រាល់ដង លុះដល់​ព្រឹក​ឡើង​មិន​បានឮ​មាត់ ឬ​ក៏​ឃើញ​បុរស​នោះ​ដូច​រាល់ថ្ងៃ អ្នក​ជិតខាង​សង្ស័យ​ក៏​បាន​ចូល​ទៅ​មើល ។ ខណៈនោះ​ស្រាប់តែ​ឃើញ​បុរស​នេះ​ដេក​ស្លាប់​ក្បែរ​ពាងទឹក​បាត់​ទៅ​ហើយ ដោយ​ពុំ​ដឹង​ថា ស្លាប់​តាំងពី​ពេល​ណា​និង​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ទេ ហើយ​អ្នក​ជិតខាង​ក៏​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​តែ​ម្ដង ។

ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នោះ នគរបាល​ប៉ុស្តិ៍​ប្រទះ​ឡា​ង និង​នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ទៅ​ពិនិត្យ​មើល និង​ចងខ្សែ​ការពារ​ទីតាំង​កើតហេតុ រួច​រាយការណ៍​ជូន​កម្លាំង​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ ដើម្បី​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​និង​កោសល្យវិច័យ​សាកសព​ដើម្បី​រក​មូលហេតុ​នៃ​ការ​ស្លាប់​នោះ ហើយ​បាន​រក​ឃើញ​ថា បុរស​ខាងលើ​ស្លាប់​ដោយ​គាំងបេះដូង ៕