កុំបើកខុសគន្លងទៀត ! សមត្ថកិច្ចខេត្តកណ្តាល ណែនាំឱ្យអ្នកបើកម៉ូតូ និងរ៉ុឺម៉ក ត្រូវបើកគន្លងខាងស្តាំដៃបង្អស់
- កណ្តាល
ខេត្តកណ្តាល ៖ អ្នកបើកម៉ូតូ និងរ៉ឺម៉កត្រូវដឹង! ស្នងការដ្ឋាននគរបាលខេត្ត ចេញការណែនាំច្បាស់ៗរឿង «គន្លងផ្លូវបើកបរ» ជៀសវាងការកកស្ទះ និងគ្រោះថ្នាក់ជាយថាហេតុ ។
ជាក់ស្តែងការិ.សុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល បានប្រកាសនាថ្ងៃទី៣ ខែវិច្ឆិកានេះថា ៖ អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រូវបើករបរនៅគន្លងផ្លូវខាងស្តាំដៃបង្អស់ ស្របតាមទិសចរាចរណ៍របស់ខ្លួន ។
សូមបញ្ជាក់ថា ការរំលឹកនេះ ធ្វើឡើងដើម្បីជៀសវាងការបើកបរខុសគន្លង ឬការជែងក្នុងស្ថានភាពប្រថុយប្រថាន ដែលជាមូលហេតុចម្បងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ។
ជាមួយគ្នានេះ ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តដូចខាងក្រោម ៖
-ត្រូវបើកបរក្នុងគន្លងផ្លូវខាងស្តាំដៃបង្អស់ និងក្នុងល្បឿនកំណត់ ។
-ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវជានិច្ច ទាំងអ្នកបើកបរ និងអ្នករួមដំណើរ។
-បង្កើនការយោគយល់អធ្យាស្រ័យគ្នាក្នុងពេលធ្វើដំណើរ។
បន្ថែមពីនេះទៀត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋអ្នកបើកបរគ្រប់រូប នឹងចូលរួមសហការអនុវត្តតាមការណែនាំនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ