ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​៖ សម រ​ង្ស៊ី​ ធ្វើ​នយោបាយ​មិន​ឈ្នះ​សម្តេច​តេ​ជោ ​ទើប​បង្កើត​រដ្ឋាភិបាល​ក្រៅច្បាប់ដែល​បង្ហាញ​ផ្តាច់​ការ

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​បវរ​ធិ​បតី​ហ៊ុន​ ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា​ មេ​បក្ស​ចាស់​វ​ស្សា សម រ​ង្ស៊ី​ ធ្វើ​នយោ​បាយ​មិន​ឈ្នះ​សម្តេច​តេ​ជោ ហ៊ុន សែន​ ទើប​ទៅ​បង្កើត​​រដ្ឋាភិបាល​ក្រៅប្រទេស ដែល​បង្ហាញ​កាន់តែ​ផ្តាច់​ការ ​។

ថ្លែង​ក្នុង​កម្ម​វិធីចែក​ស្រូវពូជ​ជូន​ប្រជា​កសិករ នៅ​ខេត្តពោធិ៍សាត់​ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា​ ឆ្នាំ​២០២៦​ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ស​មរ​ង្ស៊ី អ្នកនយោ​បាយ​ចាស់វស្សា បាន​ធ្វើ​នយោបាយ​ចាញ់​សម្តេច​តេ​ជោ​ ទើប​នាំ​គ្នា​មួយ​ក្រុម​ទៅ​បង្កើត​​រដ្ឋាភិបាល​ក្រៅច្បាប់​នៅ​ក្រៅប្រទេស​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ ។

សម្តេច​ធិ​បតី​បាន​លើក​ឡើង​ទៀត​ថា ​ក្រុមប្រឆាំង​បាន​បង្កើត​រដ្ឋាភិបាល​២៣ ​តុលា នៅ​ក្រៅប្រទេស​ ហើយ​នាំ​គ្នា​បោះ​ឆ្នោត​តែ​គ្នា​គេ​ប៉ុន្មាន​នាក់​ ដើម្បី​ដឹកនាំ​ប្រឆាំង​រាជរដ្ឋាភិបាល ខុស​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​រាជរដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​មាន​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង​ច្រើន ។ ចំណុច​នេះ​កាន់តែ​បង្ហាញ​ពី​ការ​ផ្តាច់​ការ​តែ​ម្តង ​៕