ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​ពលកម្ម​ជាតិ​កម្ពុជា និង​ធនាគារ អេ អឹ​ម ខេ សហការ​ផ្តល់​ចំណេះដឹង​ហិរញ្ញវត្ថុ​ដល់​កម្មករ និង​អតីត​ពលករ ដើម្បី​ប្រើប្រាស់​ប្រាក់​ចំ​គោលដៅ និង​កាត់​បន្ថយ​ហានិភ័យ​បំណុល

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ សហភាព​ពលកម្ម​ជាតិ​កម្ពុជា និង​ធនាគារ អេ អឹ​ម ខេ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ដើម្បី​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ និង​ពង្រីក​ឱកាស​ទទួល​បាន​សេវា​ធនាគារ​ជូន​បងប្អូន​កម្មករនិយោជិត និង​អតីត​ពលករ សំដៅ​ជួយ​ឱ្យ​ពួក​គាត់​គ្រប់គ្រង​ចំណូល​ចំណាយ ប្រើប្រាស់​ប្រាក់​កម្ចី​ចំ​គោលដៅ និង​កាត់​បន្ថយ​ហានិភ័យ​ពី​បំណុល​ក្រៅផ្លូវការ​ ។ ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​ ៣ ខែវិច្ឆិកា ឆ្នាំ ​២០២៦ នៅ​ស្នាក់​ការ​កណ្តាល​ធនាគារ អេ អឹ​ម ខេ ដោយ​មាន​វត្តមាន​លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ និង​លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​ភាគី​ទាំង​ពីរ ​។

លោក សំ សឿ​ន បាន​លើក​ឡើង​ថា ការ​បណ្តុះបណ្តាល និង​ការ​ណែនាំ​អំពី​ការ​ប្រើប្រាស់​ប្រាក់​កម្ចី មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​កម្មករ​ឱ្យ​យល់​ពី​តម្រូវការ​ជាក់ស្តែង និង​លទ្ធភាព​សង​របស់​ខ្លួន មុន​សម្រេចចិត្ត​ខ្ចីប្រាក់ ដើម្បី​បញ្ចៀស​បន្ទុក​បំណុល​ដែល​អាច​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ ​។ លោក​បាន​បញ្ជាក់​ថា​ ៖ «​ចំពោះ​ការ​ផ្តល់​នូវ​ការ​បណ្ដុះបណ្ដាល ការ​ពន្យល់ ណែនាំ បង្រៀន​ដល់​កម្មករ​ឲ្យ​យល់​ដឹង​ពី​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ ការ​ប្រើប្រាស់​កម្ចី និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​»​ ។

បើ​តាម​លោក សំ សឿ​ន កម្មករនិយោជិត​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​បំណុល​ក្រៅផ្លូវការ​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ រួម​ទាំង​កម្ចី​ដែល​តម្រូវ​ឱ្យ​ដាក់បញ្ចាំ​ឯកសារ​ផ្ទាល់ខ្លួន ដូច​ជា អត្តសញ្ញាណប័ណ្ណ និង​ប័ណ្ណ ប​.​ស​.​ស​.​ ។ លោក​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​កម្ចី​អន​ឡាញ​មួយ​ចំនួន ដែល​ងាយស្រួល​ស្នើ​សុំ​តាម​ទូរស័ព្ទ ប៉ុន្តែ​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ និង​អាច​បង្ក​បន្ទុក​ធ្ងន់ធ្ងរ​ដល់​អ្នក​ខ្ចី​ ។

លោក​យល់​ថា ការ​ចូលរួម​ផ្តល់​ចំណេះដឹង​ពី​ស្ថាប័នហិរញ្ញវត្ថុ នឹង​ជួយ​ឱ្យ​កម្មករ​យល់​កាន់តែ​ច្បាស់​អំពី​លក្ខខណ្ឌ​ឥណទាន អត្រា​ការ​ប្រាក់ និង​ការ​ទូទាត់​សង ព្រមទាំង​ស្វែង​យល់​ពី​ការ​ស្នើ​សុំ​កម្ចី​នៅ​ស្ថាប័ន​ស្របច្បាប់ ឱ្យ​សម​ស្រប​នឹង​តម្រូវការ និង​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ។

តាម​រយៈ​កិច្ចសហការ​នេះ ធនាគារ អេ អឹ​ម ខេ នឹង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល និង​ដំណោះស្រាយ​ហិរញ្ញវត្ថុ​សម​ស្រប ដើម្បី​ជួយ​សម្រួលការ​គ្រប់គ្រង​ប្រាក់​របស់​សមាជិក​សហភាព និង​រួមចំណែក​លើកកម្ពស់​ជីវភាព​របស់​បងប្អូន​កម្មករនិយោជិត ​៕ អត្ថបទសហការ