សហរដ្ឋអាមេរិក ៖ ព្យុះដ៏ខ្លាំងមួយកំពុងបោកបក់លើលោកដូណាល់ត្រាំ ជាមួយការប្រកាសលទ្ធផលដំបូងៗនៃការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅសហរដ្ឋអាមេរិក នាថ្ងៃទី៣ វិច្ឆិកា ។ ការបោះឆ្នោតនេះ បែរជាប្រែក្លាយទៅជាការបោះឆ្នោតដាក់ទណ្ឌកម្ម ប្រឆាំងប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ។

ពួកអ្នកប្រជាធិបតេយ្យក្នុងការបោះឆ្នោតនេះ អាចដណ្ដើមការត្រួតត្រាព្រឹទ្ធសភា ដែលជាបរាជ័យជាក់ស្ដែងមួយរបស់លោកត្រាំ មកពីការមិនសប្បាយចិត្តខ្លាំងរបស់បណ្ដាអ្នកបោះឆ្នោតអាមេរិក ពិសេសបំផុត មកពីបញ្ហាទំនិញ និងប្រេងឡើងឡើងខ្ពស់មកពីសង្គ្រាមប្រឆាំងអ៉ីរ៉ង់ ។ តាមការព្យាករណ៍របស់សារព័ត៌មាអាមេរិកជាច្រើនថា ពួកអ្នកប្រជាធិបតេយ្យក៏នឹងទទួលបានសំឡេងភាគច្រើនក្នុងសភាទៀតផង ។ បែបនេះមានន័យថា ពួកអ្នកប្រជាធិបតេយ្យនឹងត្រួតត្រាសភាទាំង២ដែលអាចកាត់បន្ថយអំណាចរបស់លោកដូណាល់ត្រាំ ។
ក្នុងការបោះឆ្នោតនេះ ខាងគណបក្សប្រជាធិបតេយ្យដណ្ដើមបានអាសនៈព្រឹទ្ធសភាដំបូងជាមួយជ័យជម្នះរបស់លោកROY COOPER នៅរដ្ឋការ៉ូលីនខាងជើង។ នៅរដ្ឋការ៉ូលីនខាងត្បូងជិតខាងបេក្ខជនគណបក្សប្រជាធិបតេយ្យលោកស្រី ANNIE ANDREWS ក៏ដណ្ដើមយកកៅអីព្រឹទ្ធសភាពីលោកស្រីដាលីនហ្គ្រាហាមដែលលោកត្រាំជ្រើសតាំងផ្ទាល់ជាបេក្ខជន ។

នៅរដ្ឋតិចសាស់ លោកJAMES TALARICO ក្លាយជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យដំបូងរបស់រដ្ឋនោះ ដែលចាប់តាំងពីឆ្នាំ១៩៩២មក តែងតែគាំទ្រគណបក្សសាធារណរដ្ឋ។ ជាការគួរឲ្យភ្ញាក់ផ្អើលថែមទៀតនោះ អ្នកប្រជាធិបតេយ្យលោកស្រីGINA HINOJOSA ត្រូវបានជាប់ឆ្នោតជាអភិបាលរដ្ឋតិចសាស់ ក្នុងការប្រជែងជាមួយអភិបាលរដ្ឋចប់អាណត្តិ លោកGREG ABBOTT។ កាលក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២៤ លោកត្រាំឈ្នះដាច់ក្នុងរដ្ឋនេះដោយមានសំឡេងនាំមុខដល់ជាង៣០ពិន្ទុ ។
ពួកអ្នកប្រជាធិបតេយ្យក៏ឈ្នះឆ្នោតដែរ នៅរដ្ឋតែងគាំទ្រគណបក្សសាធារណរដ្ឋអៃយ៉ូវ៉ា អូហៃយ៉ូនិងអាកាន់សាស់។ នៅរដ្ឋចចជៀព្រឹទ្ធសមាជិកជាអ្នកប្រជាធិបតេយ្យលោក JON OSSOFF ជាប់ឆ្នោតជាថ្មីជាមួយសំឡេងនាំមុខដល់ជាង៣០ពិន្ទុ។ បណ្ដាអ្នកបោះឆ្នោតអាមេរិកមិនសប្បាយចិត្តចំពោះអំពើពុករលួយ និងអសមត្ថភាពរបស់លោកដូណាល់ត្រាំ ។
ខាងគណបក្សប្រឆាំងបានលើកយកទំនិញកាន់តែឡើងថ្លៃ ដោយសារសង្គ្រាមគ្មានប្រជាប្រិយប្រឆាំងអ៉ីរ៉ង់បន្ថែមលើបញ្ហាពុក
រលួយ ដើម្បីរុញច្រានពលរដ្ឋអាមេរិកឲ្យខឹងចំពោះពួកអ្នកសាធារណរដ្ឋ ក្នុងឱកាសនៃការបោះឆ្នោតពាក់កណ្ដាលអាណត្តិនោះ ដែលតាមប្រពៃណីគណបក្សកាន់អំណាចតែងបាត់បង់សំឡេង ។

ការបាត់បង់ការត្រួតត្រាសភាទាំង២របស់ពួកអ្នកសាធារណរដ្ឋនាំឲ្យមានការបាត់បង់តុល្យភាពនៃអំណាចនៅក្រុងវ៉ាស៊ីនតោន សម្រាប់រយៈពេល២ឆ្នាំទៀត នៃអាណត្តិរបស់លោកដូណាល់ត្រាំ។ ក្នុងចំណោមរដ្ឋដែលនៅបោះឆ្នោតឲ្យបេក្ខជនជាអ្នកសាធារណរដ្ឋ មានរដ្ឋផ្លរីដាដែលគណបក្សនោះនៅរក្សាអាសនៈព្រឹទ្ធសមាជិកនិងអភិបាលរដ្ឋ ។
ដំបូងបដិសេធការទទួលខុសត្រូវលើលើលទ្ធផលទាំងនេះ បន្តិចក្រោយមក លោកដូណាល់ត្រាំបានថ្លែងទៅកាន់កាសែតញូវ
យ៉កថាមថា លោកនឹងទទួលយកលទ្ធផលនេះ ដែលមុននេះលោកចោទពីការក្លែងបន្លំនានា ។ ក្នុងការបោះឆ្នោតនេះ ប្រធានាធិតីវ័យ៨០ឆ្នាំរូបនោះ ពិតជាខំប្រឹងខ្លាំងណាស់ ដោយលោកលើកឡើងថា ក្នុងករណីដែលពួកប្រជែងដណ្ដើមបានជ័យជម្នះ នោះនឹងនាំឲ្យមានផលវិបាកដ៏ខ្លាំងក្លាបំផុត ៕
ចែករំលែកព័តមាននេះ