ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំប្រថុយ ! ពលរដ្ឋខ្មែរ ៧៨នាក់ ត្រូវភាគីថៃបញ្ជូនត្រឡប់មកវិញ ក្រោយឆ្លងដែនខុសច្បាប់

1 នាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កុំប្រថុយប្រថានធ្វើការស៊ីឈ្នួលឆ្លងដែនខុសច្បាប់! នេះជាសភាពការណ៍ជាក់ស្តែងរបស់បងប្អូនខ្មែរយើង ៧៨នាក់ ដែលទើបត្រូវបានភាគីថៃបញ្ជូនមកវិញ ។

ជាក់ស្តែង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ប្រកាស​នា​ថ្ងៃ​ទី​៤ ខែវិច្ឆិកា​នេះ​ថា ៖ អនុវត្ត​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ និង​លោក​ឧត្ដមសេនីយ៍ទោ ស៊ឹ​ម ចាន់​ណា​ក់ ប្រធាន​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​១ ។

ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៦ វេលា​ម៉ោង​១០:០០​នាទី​ព្រឹក លោក​វរសេនីយ៍ឯក ហេង សុវណ្ណ ឋានៈ​នាយ​រង​ប៉ុស្តិ៍ តំណាង​លោក​ឧត្ដមសេនីយ៍ត្រី នាយ​ប៉ុស្ដិ៍​បាន​ដឹកនាំ​ក្រុមការងារ​ប៉ុស្ដិ៍​ទទួល​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ពី​អាជ្ញាធរ​ថៃ ចំនួន ៧៨​នាក់ ក្នុង​នោះ​ស្រី ២១​នាក់ កុមារ ០៩​នាក់​។


ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​វរសេនីយ៍ឯក ក៏​បាន​ចែក​អាហារ​សម្រន់​មាន​បាយ និង​ទឹក​សុទ្ធ​ព្រមទាំង​ដឹក​ជញ្ជូន​ពួក​គាត់​យក​ទៅ​ប្រគល់​ជូន​មន្ត្រី នៃ​មជ្ឈមណ្ឌល​សំចត​ប៉ោយ​ប៉ែ​ត ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​