ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាងជើង-អាមេរិក៖ ប្អូនស្រីលោក គីម ជុងអ៊ុន វាយបកខ្លាំងៗលើ FBI ដែលចោទព្យុងយ៉ាងជុំវិញការលួចលុយគ្រីបតូ

1 ម៉ោង មុន

កូរ៉េ​ខាងជើង​-​អា​មេ​រិ​ក ៖ បន្ទាប់​ពី​ការ​ចោទប្រកាន់​របស់​ភ្នាក់ងារ​ FBI អា​មេ​រិ​ក​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង​ លើ​ការ​លួច​តាម​ប្រ​ព័ទ្ធ​បច្ចេកវិទ្យា ប្អូនស្រី​របស់​លោក​គី​ម​ ជុង​អ៊ុ​ន លោកស្រី​គី​ម​ ដេ​ជុង មិន​សំចៃមាត់​ឡើយ​ ក្នុង​ការ​តបត​ទៅ​វិញ ដោយ​លោកស្រី​សម្ដែង​ការ​មិន​សប្បាយចិត្ត ចំពោះ​អ្វី​ដែល​លោកស្រី​ហៅ​ថា នយោបាយ​ប្រទូស្ត​រ៉ា​យ​មិន​អាច​អត់ឱន​ឲ្យ​បាន​របស់​ក្រុង​វ៉ា​
ស៊ី​ន​តោន​។

ដកស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង ​KCNA លោកស្រី​គី​ម​ ដេ​ជុង ​ថ្លែង​ថា ក្នុង​ការ​ពិត​បច្ចុប្បន្ន​ កិច្ចព្រមព្រៀង​ថ្មី​ៗ​ត្រូវ​បាន​បង្កើត​ឡើង សម្រាប់​អនុវត្ត​នយោបាយ​ប្រទូស្ត​រ៉ា​យ​របស់​អា​មេ​រិ​ក​ចំពោះ​កូរ៉េ​ខាងជើង ហើយ​ច្បាស់់​ណាស់​យើង​ក៏​វាយបក​តបត​វិញ​ដែរ ។

ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​លោក​គី​ម​ ជុង​អ៊ុ​ន កាលពី​ថ្ងៃ​ទី​៣ ​វិច្ឆិកា​ បាន​បរិហារ​រួច​ហើយ ការ​អះអាង​របស់​FBI​​ដែល​ថា កូរ៉េ​ខាងជើង​​ជា​អ្នក​នៅ​ពីក្រោយ​ការ​លួច​ប្រាក់​ក្នុង​ទំហំ​ដ៏​ធំ​ដល់​៦,៣​ពាន់​លាន​ដុល្លារ តាម​រយៈ​ CRYPTOMONMONNAIES BINANCE ដោយ​អះអាង​ថា ក្រុង​ព្យុ​ង​យ៉ាង​ប្រឆាំង​ម៉ឺង​ម៉ាត់​ចំពោះ​ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​ ។

នា​ថ្ងៃ​ទី​៤​ វិច្ឆិកា​ លោកស្រី​បាន​វាយប្រហារ​ជា​ថ្មី ដល់​ក្រុង​វ៉ាស៊ី​ន​តោន​ថា យើង​មិន​ចាត់​ទុក​ឧប្បត្តិហេតុ លួច​តាម​បណ្ដាញ​BINANCE ជា​យុទ្ធសាស្ត្រ​ដាច់​ដោយឡែក​មួយ​ឡើយ​ តែ​វា​ជា​ការ​ពង្រីក នយោបាយ​ប្រទូស្ត​រ៉ា​យ របស់​ក្រុង​វ៉ាស៊ី​ន​តោន​ចំពោះ​កូរ៉េ​ខាងជើង​ ។ ច្បាស់​ណាស់​ ការ​ចោទប្រកាន់​ថ្មី​នេះ​ ជា​ការ​ប៉ុនប៉ង​អាក្រក់ ធ្វើ​អាជីវកម្ម​រឿង​នោះ​សម្រាប់​បម្រើ​នយោបាយ​ ៕